ភ្នំពេញ: កំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ មានការមមាញឹកយ៉ាងខ្លាំង ចំពោះអាជីព ជាតារាចម្រៀង ទាំងការប្រគំតន្រ្ដី តាមខេត្តផ្សេងៗ រួមទាំងក្រៅប្រទេស ផងដែរ។

ថ្មីៗនេះ រូបលោក និងកូនប្រុស ទាំង៣ បានឡើងទៅបំពេញការងារ នៅប្រទេសអាមេរិក។ ប៉ុន្តែបើទោះបីជា តារាចម្រៀងរូបនេះ មានភាពមមាញឹក បែបណាក្ដី ក៏គេសង្កេតឃើញថា លោក មិនភ្លេចភារកិច្ច នៅក្នុងគ្រួសារទេ។

ជាក់ស្ដែង ប៉ុន្មានម៉ោងមុន លោក សុវត្ថិ បានបង្ហោះសារ យ៉ាងផ្អែមល្ហែម ជូនចំពោះភរិយាជាទីស្រលាញ់ របស់លោក។ តាមរយៈគណនីហ្វេសប៊ុករបស់លោកផ្ទាល់ បានបង្ហោះនូវរូបភាព មួយសន្លឹ​ក​ ឈរជាមួយភរិយា ប្រកបដោយទឹកមុខ​ សប្បាយរីករាយ អមដោយពាក្យពេចន៍ថា “ស្រលាញ់តែម៉ែវាទេ”។ 

តាមរយៈសារនេះផងដែរ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៏ និងសរសើរ មិនដាច់ពីមាត់អំពីស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរ បើទោះបីជាមានកូនធំៗ ក៏ពួកគេ នៅតែបង្ហាញក្តីស្នេហ៍ ដូចកាលគ្រាដើម៕

ព្រាប សុវត្ថិ​ និង ភរិយា
ព្រាប សុវត្ថិ​ និង កុូនប្រុស
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និង ភរិយា
ក្រុមគ្រួសារ ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និង កូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ