ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ក្រោយតារាដ៏មានប្រជាប្រិយភាព អ្នកនាងផន សុផារី បានបង្ហើបប្រាប់ថានាងពិតជាចាំជាតិ ថែមទាំងបានបង្ហាញផ្នូរ និងភរិយារបស់ខ្លួនកាលពីជាតិមុន។

នៅក្នុងនោះដែរនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលជារូបភាពមុខមាត់ប្រពន្ធរបស់នាងកាលពីជាតិមុន (ជាតិមុនជាប្រុស) និងផ្នូររបស់ខ្លួន បន្ថែមជាមួយនឹងសារដ៏ខ្លីមួយ ធ្វើឲ្យមហាជនកាន់តែងឿងឆ្ងល់ និងចង់ដឹងយ៉ាងខ្លាំង។ ដែលនាងបានរៀបរាប់យ៉ាងដូច្នោះថា៖«ផ្នូរ និង ប្រពន្ធខ្ញុំកាលពីជាតិមុន»។

ទន្ទឹមនឹងសារមួយនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសួរនាំ ថានាងពិតជាចាំជាតិមែន ឬក៏យ៉ាងណា? តារាស្រីរូបនេះមិនឆ្លើយស្ទាក់ស្ទើរ នាងក៏បានប្រាប់ថា នាងពិតជាចាំជាតិពិតមែន ដែលជាតិមុនជាប្រុស។ បន្ថែមឲ្យកាន់តែច្បាស់ នាងក៏បាននិយាយតាមរយៈការសាកសួររបស់អ្នកគាំទ្រថា៖

«នាង និងលោកយាយម្នាក់នៅក្នុងរូប ដែលជាប្រពន្ធកាលពីជាតិមុននោះ បច្ចុប្បន្នមិនបានជាប់សាច់ឈាមអ្វីនឹងគ្នានោះទេ គ្រាន់តែរស់នៅភូមិជាមួយ ក៏ប៉ុន្តែកាលពីក្មេង នាងតែងនិយាយរឿងពីមុនប្រាប់ម្តាយឲ្យជូននាងទៅរកប្រពន្ធ ទើបបានស្គាល់ និងជួបគ្នាយ៉ាងដូច្នោះ»។

ក្រោយពីបានដឹងបែបនេះ អ្នកគាំទ្រជាច្រើនសឹងតែមិនចង់ជឿ ថាតារាស្រីរូបនេះនៅចាំជាតិរបស់ខ្លួន ថែមទាំងបង្ហាញមុខមាត់គ្រួសារ និងផ្នូររបស់ខ្លួនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ផន សុផារី
ផន សុផារី
ផន សុផារី និងគ្រួសារបច្ចុប្បន្ន
ផន សុផារី និងស្វាមីបច្ចុប្បន្ន
ផន សុផារី និងលោកយាយ ដែលជាប្រពន្ធកាលពីជាតិមុន
ផន សុផារី និងលោកយាយ ដែលជាប្រពន្ធកាលពីជាតិមុន
ផ្នូររបស់ផន សុផារី កាលពីជាតិមុន
ការរៀបរាប់របស់ផន សុផារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី