តេមកសូមទោសស្រួលៗម្ល៉េះ! ផន សុផារី និយាយដាច់ខាតគឺមិនលើកលែងឲ្យទៅបុគ្គលប្រមា.ថកូនខ្លួន (មានវីដេអូ)

//s9.kh1.co/44/44a4c4c038d7486da27bfdf1efcbea0f92c94331.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

កាលពីពេលថ្មីៗនេះ កំពុងមានរឿងដ៏ហួសចិត្ត ខណៈមានគណនីហ្វេសប៊ុកមួយ បាននិយាយប្រមាថជី.វិ.ត កូនស្រីពៅ ផន សុផារី។

ភ្នំពេញ៖ អាចនិយាយបានថា​ ចាប់តាំងពីពេលតារាស្រីអ្នកនាង ផន សុផារី រៀបការរួច នាងបានដកឃ្លាពីការងារសិល្បៈ ងាកទៅបង្កើតមុខជំនួញផ្ទទាល់ខ្លួន។ ហើយបើងាកទៅមើល ជីវិតគ្រួសាររបស់នាង ពិតជាមានសុភមង្គល ខណៈមានស្វាមីល្អ ហើយកូនស្រីទាំងពីរឆ្លាត ស្អាតគួរឲ្យក្នាញ់ផងនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ អ្នកនាង ផន សុផារី តែងតែបង្ហោះវីដេអូពីសកម្មភាពកូនស្រីលើបណ្ដាញសង្គមជានិច្ច។ ហើយកូនស្រីទាំងពីររបស់នាង ក៏ទទួលបានការស្រលាញ់ពីមហាជនយ៉ាងច្រើនកុះករផងដែរ។ ប៉ុន្តែថ្មីៗនេះ គេដឹងថាអ្នកម៉ាក់សម័យថ្មីរូបនេះ កំពុងមានរឿងហួសចិត្តមួយ ស្របពេលគណនីហ្វេសប៊ុកមួយ បានយករូបកូនស្រីពៅខ្លួនទៅបង្ហោះ ហើយថែមទាំងនិយាយប្រមាថអាយុជីវិតនាងទៀត។ 

ក្នុងនោះដែរ បន្ទាប់ពីបានដឹង និងឃើញគណនីមួយនោះបង្ហោះបែបនេះរួច នាងបានស្វែងរកមុខម្ចាស់គណនីនោះផងដែរ។ មិនតែប៉ុណ្ណោះ មុននេះម្ចាស់គណនីនោះបានតេមកកាន់នាង ដើម្បីចង់ឲ្យអ្នកនាង ផន សុផារី លើកលែងទោសឲ្យខ្លួន ប៉ុន្តែតារារូបនេះមិនព្រមនោះទេ ព្រោះវាជារឿងមួយដែលមិនអាចលើកលែងឲ្យបានជាដាច់ខាត៕ 

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី 
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី 
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី 
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី 
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី 
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី 
  អ្នកនាង ផន សុផារី និងកូនស្រី 
  អ្នកនាង ផន សុផារី និងកូនស្រី 
អ្នកនាង ផន សុផារី និងកូនស្រី 
អ្នកនាង ផន សុផារី និងកូនស្រី 
ផន សុផារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T