ភ្នំពេញ៖ តារាចម្រៀង រ៉េប លោក ងួន ចាន់ដេវីត ត្រូវបានមហាជនជាច្រើន ស្គាល់តាមរយៈបទចម្រៀងបែប Original Song កន្រ្ដាក់អារម្មណ៏​ ដោយមិនចម្លងតាមជាតិដទៃ។ ហើយអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ទៀតនោះគឺ ដេវីត មានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយតារាចម្រៀងស្រីដ៏ល្បី កញ្ញា ទេព បូព្រឹក្ស។

លើសពីនេះ អ្នកទាំងពីរ បានអង្រួនបេះដូង​ ដល់បណ្ដាហ្វេនៗតាមរយៈ ស្ទាយ៍ស្លៀកពាក់ប្លែកៗរបស់ពូកគេផងដែរ។ ម្យ៉ាងទៀត ដេវីត និង បូព្រឹក្ស​  តែងតែមានអ្វីដែលថ្មី សម្រាប់ជាចំណីអារម្មណ៍ ចំពោះទស្សនិកជនជាប្រចាំទៀតផង។

ជាក់ស្តែង ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុករបស់ ទេព បូព្រឹក បានបង្កការភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះរូបរបស់លោក​ ដេវីត ក្នុងការតែងខ្លួនយ៉ាងចម្លែក ដោយមានពាក់គ្រឿងអលង្ការដូចជា ខ្សែក និង ចិញ្ចៀនរបស់មនុស្សស្រីទៅវិញ។ ពិសេសស្ទាយ៍ផាត់មុខមើលលោកសឹងតែមិនស្គាល់តែម្តង។ 

ការបង្ហោះរូបមួយសន្លឹកនេះ អាចធ្វើឲ្យមហាជនអាចទាយបានថា នឹងមានអ្វីដែលពិសេស​ និងប្លែក សម្រាប់ជាចំណងដៃ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖ 

ស្ទាយថ្មីរបស់ ងួន ចាន់ដេវីដ
ងួន ចាន់ដេវីដ
ងួន ចាន់ដេវីដ
ងួន ចាន់ដេវីដ
ងួន ចាន់ដេវីដ
ងួន ចាន់ដេវីដ និង ទេព​​ បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត