ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងចូលមកដល់ហើយ។ យ៉ាងណាមិញ បើក្រឡេកមកមើលតារាចម្រៀងរូបស្រស់ប្រចាំផលិកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា វិញ មុននឹងពិធីចូលឆ្នាំនេះចូលមកដល់ អ្នកគាំទ្រសង្កេតឃើញថា ទាន់ពេលដែលនាងទំនេរ រួចដៃមិនជាប់រវល់ការងារសិល្បៈ រូបនាងនិងស្វាមី បានប្រារព្ធពិធីសូត្រមន្ត ដើម្បីលើករាសីក្រុមគ្រួសារ នៅផ្ទះរបស់ខ្លួន។

ទាំងនេះផ្អែកលើគណនីហ្វេសប៊ុករបស់ ព្រះសង្ឃមួយអង្គដែលបានចូលរួមសូត្រមន្តក្នុងពិធីនោះ បានបង្ហោះរូបភាព២សន្លឹក ដោយបានបញ្ជាក់ប្រាប់ អំពីពិធីសូត្រមន្តនេះ កាលពីម្សិលមិញផងដែរ។

យ៉ាងណាក្តី បើក្រឡេកមកមើលគណនី ក៏ដូចជាផេកហ្វេសប៊ុករបស់អ្នកនាង សុគន្ធ និសា វិញ រូបនាងហាក់មិនបានបង្ហោះអ្វីទាក់ទងនឹងពិធីសូត្រមន្ត លើករាសីរបស់នាង និងស្វាមី អ្វីនោះទេ៕

សុគន្ធ និសា
សុគន្ធ និសា និងស្វាមី
ពិធីសូត្រមន្ត
ពិធីសូត្រមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា