ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀងវ័យក្មេង លាន បញ្ចនីត កាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់ មិត្តយុវវ័យជាច្រើន បន្ទាប់ពីបទចម្រៀងជាច្រើនរបស់លោក ចេញជាបន្តបន្ទាប់ដែលទទូលបានការចាប់អារម្មណ៍ខ្លាំង មិនថាអត្ថន័យក៏ដូចជាបទភ្លេង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសវ័យក្មេងរូបនេះបានធ្វើការបញ្ចេញនូវបទថ្មី១ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ ក្រោយលោកបានចេញបទចង្វាក់ បែបប្រពៃណីយ៉ាងពីរោះ។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងនោះលោកបានធ្វើការ លើកឡើងនូវសិល្បៈបុរាណជាច្រើនដូចជា ល្ខោនយីកេ រីឯអត្ថន័យទាំងមូលពិតជាល្អ គួរឲ្យសរសើរ។

តាមរយៈបទថ្មីមួយនេះដែរ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ជាមួយនឹងចង្វាក់បែបប្រពៃណីយ៉ាងដូច្នោះ។ មិនត្រឹមតែប៉ុណ្ណោះត្រឹមរយៈពេលប៉ុន្មានថ្ងៃក៏មានអ្នកចូលទស្សនា យ៉ាងច្រើនផងដែរ៕

សូមទស្សនាវីដេអូ ខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

តារាចម្រៀងវ័យក្មេង លាន បញ្ចនីត
តារាចម្រៀងវ័យក្មេង លាន បញ្ចនីត
តារាចម្រៀងវ័យក្មេង លាន បញ្ចនីត
បទថ្មីរបស់ លាន បញ្ចនីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]