ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាព របស់តារាចម្រៀងប្រុស ឆន សុវណ្ណរាជ កំពុងតែឡើងកូដខ្លាំងពីមួយថ្ងៃទៅមូយថ្ងៃ បើទោះបីជា មានតារាវ័យក្មេង ផ្សេងទៀត ចូលប្រឡូកក្នុងសិល្បៈក៏ដោយ។

ក្នុងមួយរយៈចុងក្រោយនេះដែរ តារាប្រុសរូបនេះ ក៏ហាក់ដូចជា មានការមមាញឹកខ្លាំង លើការច្រៀង តាមបណ្តាកម្មវិធី មិនថា នៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តនោះទេ។

ប៉ុន្តែទោះបីជា រវល់យ៉ាងណា ក៏លោក ឆន សុវណ្ណរាជ មិនភ្លេចយកពេល សម្រាកខួរក្បាល និងលំហែអារម្មណ៍ តាមបណ្តាប្រទេសនានាដែរ។

ជាមួយគ្នានោះដែរ គេសង្កេតឃើញថា លោក ឧស្សាហ៍ដើរលេងក្រៅប្រទេសណាស់ មិនថា នៅតំបន់អាស៊ី ឬអ៊ឺរ៉ុបទេ គឺលោក សុទ្ធតែបានទៅលំហែកាយ នៅទីនោះ ដែលធ្វើឲ្យហ្វេនឃើញហើយ អត់ទ្រាំច្រណែនមិនបាន៕ 

ចង់ដឹងថា ឆន សុវណ្ណរាជ ធ្លាប់លំហែកាយ នៅប្រទេសណាខ្លះ តាមដានទាំងអស់គ្នា៖

នៅប្រទេសបារាំង
នៅកូរ៉េ
នៅថៃ
នៅជប៉ុន
នៅក្រិច
នៅឥណ្ឌូនេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ