យោងទៅតាមសារព័ត៌មានរបស់អង់គ្លេស បានឲ្យដឹងថា តារាម៉ូដែលជាច្រើនរូបបាននាំគ្នា ដោះសំលៀកបំពាក់ និងនាំគ្នាដេកផ្ទាល់នឹងដី នៅក្នុងកសិដ្ឋាន ដើម្បីធ្វើជាប្រតិទិន។

យ៉ាងណាមិញ តារាទាំងនេះ បានថតរូបជាមួយនឹងផ្ទាំងទស្សនីយភាព ជាច្រើន។ នៅក្នុងនោះ តារាម៉ូដែល ដែលមានសក់ពណ៌ទង់ដែង បានអង្គុយលើខ្នងសេះ ជាមួយនឹងរូបរាងអាក្រាត និងតារា៤នាក់ផ្សេងទៀត នាំគ្នាគេងចាប់ដៃគ្នា ជាមួយនឹងការយកដីមក បិទបាំងលើដើមទ្រូង បូកបន្ថែមជាមួយនឹងសកម្មភាពប្លែកៗទៀត។ បន្ទាប់ពីរូបភាពនេះត្រូវបាន ចែកចាយ ក៏ទទួលបានពាក្យរិះគន់ជាច្រើន តែសម្រាប់ប្រតិទិនថ្មីនេះ បានធ្វើឡើងដោយ អង្គការបរិស្ថាន Fertile Earth Foundation ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ អំពីការយកសំរាម ឬរបស់ប្រើប្រាស់ចាស់ ដែលបានបោះចោល មកច្នៃសារឡើងវិញ។ នៅក្នុងនេះផងដែរ យោងទៅតាមសម្ដីរបស់អ្នកបង្កើតគំនិតនេះ និយាយថា ជាមួយនឹងប្រតិទិននេះ យើងចង់ឲ្យអ្នកទាំងអស់គ្នា ព្យាយាមគិតសារឡើងវិញ ទៅលើរបស់ដែលអ្នកបោះចោល ដើម្បីការជួយថែរក្សាបរិស្ថាន ក៏ដូចជាជួយការពារពិភពលោក។

តើប្រិយមិត្ដយល់យ៉ាងណា? សូមមើលរូបភាពខាងក្រោម៖










កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]