ភ្នំពេញ៖ ទោះបីជាទើបតែរៀបការរួចយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក នី រតនា នៅតែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ តែងតែលេចមុខនៅក្នុងកម្មវិធីតូចធំជាច្រើន គួរឲ្យកត់សម្គាល់។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានលេចមុខនៅក្នុងកម្មវិធី តន្ត្រីជនពិការ ដែលបានធ្វើការបកស្រាយចម្រៀងជាច្រើនបទ សុទ្ធតែពីរោះៗគួរឲ្យសរសើរ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានធ្វើការច្រៀងរួមគ្នាជាមួយនឹង ជនពិការស្រីមួយរូប ក្នុងបទចម្រៀងមរតកដើម «អស់មួយខែ នៅសល់មួយខែ» គួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្តង។

ដោយក្នុងនោះឃើញថា ទោះបីលើកទី១ ពួកគេបានច្រៀងជាមួយគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែសំឡេងរបស់ជនពិការភ្នែក អ្នកស្រី វឿន ស៊ីតេង ពិតជាច្រៀងបានល្អ ស៊ីគ្នាជាមួយនឹងតារាចម្រៀងអាជីពរូបនេះតែម្តង។

ក្រោយពីបានធ្វើការស្តាប់ នូវការបកស្រាយរបស់តារាប្រុសរូបនេះ និងជនពិការ ត្រូវបានមហាជនជាច្រើនបានសរសើរ ដល់សមត្ថភាពដ៏ល្អរបស់ពួកគេគ្រប់គ្នាតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

លោកនី រតនា
លោកនី រតនា
នី រតនា ឡើងច្រៀងជាមួយជនពិការ
ជនពិការច្រៀងជាមួយ នី រតនា
នី រតនា ឡើងច្រៀងជាមួយជនពិការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា