(ភ្នំពេញ)៖ ដើម្បីត្រៀមអបអរក្នុងឱកាសពិធីបុណ្យ ប្រពៃណីខ្មែរ ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗ នេះ គេសង្កេតឃើញ តារាចម្រៀងក្នុងផលិតកម្មផ្សេងៗ ព្យាយាមផលិតនូវបទចម្រៀង ជាច្រើនបទ រួមមានទាំង ចង្វាក់ប្រពៃណីជាតិខ្មែរ ពោល គឺចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ និងចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ សម្រាប់រាំលេង សប្បាយនាឱកាស ចូលឆ្នាំផងដែរ។ ជាក់ស្ដែង ថ្មីៗតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មី ហង្សមាស កញ្ញា ផន ស្រីខួច ក៏បានបញ្ចេញនូវបទថ្មី របស់ខ្លួន មានចំណងជើងថា «20K» ដែលជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍រួម បញ្ចូលចង្វាក់ប្រពៃណី ខណៈបទនេះកំពុងតែ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន ពិសេសមិត្តយុវវ័យ ។

ជាការពិត បទចម្រៀងថ្មីរបស់ ផន ស្រីខួច មានចំណងជើងថា «20K» ពិតជាទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន ព្រោះបទនេះ ទើបតែបង្ហោះ MV មិនទាន់បានប៉ុន្មានម៉ោងផង បទ «20K» របស់តារាចម្រៀង ល្បីល្បាញ កញ្ញា ផន ស្រីខួច ទទួលបានការគាំទ្រខ្លាំងបាត់ទៅហើយ នៅលើសង្គមយូធូប និងហ្វេសប៊ុក។ យ៉ាណាមិញ ចំនួនអ្នកចូលទស្សនា នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ហាក់កើនឡើងគួរឲ្យកត់ សម្គាល់ ខណៈដែលអ្នកចែកចាយលើសង្គមហ្វេសប៊ុក ក៏មានចំនួនច្រើនមិនធម្មតា។

ជាមួយគ្នានេះ កញ្ញា ផន ស្រីខួច បានថ្លែងប្រាប់តាមរយៈសារ អេឡិចត្រូនិច ឲ្យដឹងថា នាងពិតជាមានអារម្មណ៍ សប្បាយរីករាយជាពន់ពេក ដែលបងប្អូនទស្សនិកជន ជាពិសេសមិត្តយុវវ័យ ចូលចិត្ត ក៏ដូចជាគាំទ្រ នូវបទចម្រៀងថ្មីរបស់ខ្លួន គឺបទ «20K»។

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន ស្រីខួច