ភ្នំពេញ៖ ទោះបច្ចុប្បន្នមានភាពមមាញឹកខ្លាំងយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត តែងតែផ្តល់ក្តីស្រលាញ់ និងភាពផ្អែមល្ហែមទៅកាន់គ្រួសាររបស់លោកទាំងមូលជានិច្ច។

យ៉ាងណាមិញមកទល់នឹងពេលនេះ លោកបានធ្វើខ្លួន និងរស់នៅយ៉ាងសាមញ្ញា មិនទទួលការងារដូចមុខ ស្របពេលដែលប្អូនស្រីជាទីស្រលាញ់របស់ខ្លួន ទើបតែលាចាកលោកទៅ ទាំងវ័យក្មេង បន្សល់នូវភាពទុក្ខសោកដល់លោក និងគ្រួសារយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ភរិយារបស់លោក ក៏បានដឹកដៃក្មួយស្រីជាទីស្រលាញ់របស់ខ្លួន ដើរលេងក្រៅប្រទេសជាមួយគ្នា ដើម្បីរំសាយអារម្មណ៍ប៉ុន្មានថ្ងៃ។ ដោយក្នុងនោះឃើញថាភរិយា និងក្មួយៗរបស់លោក បាននាំគ្នាលេងខ្លួន យ៉ាងស្រស់ស្អាត ស៊ីវិល័យគួរឲ្យចាប់អារម្មណ៍ មិនចាញ់គ្នាប៉ុន្មានទេ។

តាមរយៈរូបភាព ជាមួយនឹងការតែងខ្លួន នៅក្នុងដំណើរកម្សាន្តលើកនេះ មហាជនជាច្រើនបានសរសើរដល់ភរិយាលោក ដែលទោះបីជាមានវ័យច្រើនយ៉ាងណា ក៏មើលទៅនៅតែស្អាត ពេលនៅក្បែរក្មួយៗ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និងភរិយា
ភរិយាខេមរៈ សិរីមន្ត
ភរិយាខេមរៈ សិរីមន្ត និងក្មួយៗនៅក្រៅប្រទេស
ភរិយាខេមរៈ សិរីមន្ត និងក្មួយៗនៅក្រៅប្រទេស
ភរិយាខេមរៈ សិរីមន្ត នៅក្រៅប្រទេស
ក្មួយៗខេមរៈ សិរីមន្ត នៅក្រៅប្រទេស
ក្មួយៗខេមរៈ សិរីមន្ត នៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត