ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងស្រីសម្លេងស្រទន់មានមន្តស្នេហ៍ កញ្ញាមាស សុខសោភា បានឈរលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ ដែលបច្ចុប្បន្ននាងនៅតែទទួលបានការគាំទ្រ កាន់តែខ្លាំងឡើង ពីសំណាក់យុវវ័យ។

បើងាកមកមើលសម្រស់របស់តារារូបនេះវិញ ក៏កាន់តែស្អាត និងមិនប្រែចាស់សោះ ស្របពេលពេលដែល នាងមានវ័យកាន់តែច្រើនឡើងផងដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ បន្ទាប់ពីទំនេរពីការងារ នាងក៏បានធ្វើការដើរលេងលំហែអារម្មណ៍យ៉ាង សប្បាយរីករាយ នៅលើឆេ្នរសមុទ្រ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាងបានបង្ហាញខ្លួននៅក្នុងឈុតប៊ីគីនី ២ឈុតយ៉ាងស្រស់ស្អាត ឃើញរាងយ៉ាងស្រឡូន គួរឲ្យសរសើរ ទោះបីជាឆ្នាំថ្មីនេះនាងមានវ័យកាន់តែជ្រេយ៉ាងណា តែសម្រស់មើលទៅក្មេង និងលេចធ្លោជានិច្ច។

ជាមួយគ្នានេះដែរ មហាជនជាច្រើនក៏បានសរសើរដល់នាងគ្រប់គ្នា ដែលពូកែថែរក្សាសម្រស់បែបនេះ ទោះបីជារាល់ថ្ងៃមានភាពមមាញឹកខ្លាំងនៅក្នុងការងារ សឹងរកពេលសម្រាកគ្មានយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
មាស សុខសោភា ក្នុងឈុតហែលទឹក
មាស សុខសោភា ក្នុងឈុតហែលទឹក
មាស សុខសោភា ក្នុងឈុតហែលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា