ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយចេក បច្ចុប្បន្នហាក់ដូចជាស្ងាត់ មិនសូវលេចមុខសម្តែងដូចកាលពីមុន ស្របពេលដែលជីវភាពរបស់លោកកំពុងតែពិបាក ត្រូវរកស៊ីផង ចិញ្ចឹមខ្លួនឯងផង ទាំងមានវ័យចំណាស់។

ក្រោយពីមិនសូវលេចមុខនៅលើកញ្ចក់ទូរទស្សន៍ ស្រាប់តែកាលពីពេលថ្មីៗនេះលោកក៏បានបង្ហោះជាសារ បង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយបានឃើញឡើងសម្តែងនៅលើឆាកតន្រ្តីមួយ នៅក្នុងផ្សាររាត្រី ស្របពេលដែលការងារសិល្បៈកំពុងតែអន់ថយ។

ដោយក្នុងនោះ លោកបានធ្វើការរៀបរាប់ យ៉ាងដូច្នោះថា៖«យប់នេះនៅផ្សាររាត្រីមួយសប្តាហ៍បានម្ដងនឹងគេដែរ កុំឲ្យក្មេងៗភ្លេចមុខកាលពីមុនក្មេងហៅតារា ឥឡូវក្មេងហៅតារាម្យ៉ាងដែរ ជិតចូលឆ្នាំហើយយូៗបានម្ដងចឹងដឹងចាយបាន ៣ថ្ងៃអត់ណាស់ហើយកុំគិតច្រើនពេកភ្លេចៗចាស់មួយឆ្នាំទៀតហើយខ្ញុំ តើមានបងប្អូនណា គិតដូចខ្ញុំអត់»។

ដោយសារតែការខិតខំរកស៊ី ជាមួយនឹងការឆ្លៀតពេលសម្រាប់ការងារសិល្បៈនេះដែល មហាជនជាច្រើន ក៏បានធ្វើការកោតសរសើរដល់លោក ដែលទោះបីជាបច្ចុប្បន្នមានវ័យកាន់តែច្រើនយ៉ាងណាក្តី តែលោកនៅតែខំប្រឹងធ្វើការ យ៉ាងគួរឲ្យសរសើរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយចេក
នាយចេក
នាយចេក
នាយចេក ពេលឡើងសម្តែង
នាយចេក ពេលឡើងសម្តែង
សាររបស់នាយចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក