ខ្មែរជួយខ្មែរ! នាយចេក បែកកង់កណ្តាលផ្លូវ ហេងណាស់ មានឡានឱ្យ​ជិះជាមួយ ប៉ុន្តែចុងក្រោយ.....

//s9.kh1.co/55/557bbb6f248ac6e407f92a415ae77478662918a3.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

កាលពីម្សិលមិញនេះ នាយ ចេក បានជួយរឿងស៊យដោយខូចម៉ូតូនៅតាមផ្លូវ ជួនជាសំណាងល្អក៏មានអ្នកបើកបររថយន្តចិត្តធម៍អនុញ្ញាតឱ្យ​មកដោយសារ ប៉ុន្តែចុងក្រោយក៏ជួបរឿងស៊យមួយទៀត។

ភ្នំពេញ៖ នាយ ចេក គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ដែលធ្លាប់តែធ្វើឱ្យ​ទស្សនិកជនជាច្រើននាក់ បានសើចសប្បាយជាមួយនឹង ពាក្យពេជន៍ និងកាយវិការ នៃការសម្តែងរបស់លោក នៅតាមកម្មវិធី និងស្ថានីយ៍បុស្តិ៍ទូទស្សន៍នាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទោះបីជាតារាកំប្លែងរូបនេះ បាត់មុខពីវិថីសិល្បៈ ដោយទៅប្រកបអាជីវកម្មលក់ដូរខ្នាតតូច លក់ផ្លែឈើនៅឯរមនីយដ្ឋានគិរីរម្យមែនពិត ប៉ុន្តែចំពោះមហាជនគឺនៅតែស្គាល់ និងគោរពស្រលាញ់រូបលោកជាអាយដលដូចពេលមុនៗដដែល។

ដោយឡែក កាលពីម្សិលមិញនេះ នាយ ចេក បានជួយរឿងស៊យដោយខូចម៉ូតូនៅតាមផ្លូវ ជួនជាសំណាងល្អក៏មានអ្នកបើកបររថយន្តចិត្តធម៍អនុញ្ញាតឱ្យ​មកដោយសារ ប៉ុន្តែចុងក្រោយក៏ជួបរឿងស៊យផ្ទួនៗដដែល ដោយតាមអះអាងរបស់លោកមានដូចខាងក្រោម៖

ហេងអីហេងម្ល៉េះខ្ញុំម៉ូតូខូចតាមផ្លូវហើយសំណាងដែរបានក្មួយម្ចាស់ឡានដឹកទំនិញអោយជិះមកជាមួយមិនទាន់ដល់ពាក់កណ្ដាលផ្លូវផងឡានក៏ខូចទៀតហុយសំពោងគាត់ប្រាប់ឡានគាត់ខូចហើយតែគាត់អាណិតឃើញមានចៅបីបួន និងយាយផងក៏បន្តទៅទៀតរហូតទាល់តែឡានទៅមុខលែងរួចទើបឈប់សំណាងដែរមានឡានឈ្នួលមកដល់ល្មមគាត់ក៏ហៅអោយជិះបន្តដំណើរទៅទៀត។
អាណិតគាត់ឡានខូចមិនដឹងយ៉ាងណាទេតែក៏អគុណគាត់ដែរ
ដែលចេះជួយគ្នាក្នងគ្រាលំបាក។

  នាយ ចេក

សូមចូលទស្សនារូបភាពខាងក្រោម៖

  នាយ ចេក
  នាយ ចេក
  នាយ ចេក
  នាយ ចេក
នាយ ចេក
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T