អាមេរិក៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងដ៏ល្បីឈ្មោះលោកព្រាប សុវត្ថិ បានដឹកដៃកូនប្រុសជាទីស្រលាញ់ទាំង៣រូប ទៅសម្តែងនៅលើទឹកដីសហរដ្ឋអាមេរិក រួមគ្នាជាលើកដំបូង។

ដោយក្នុងនោះឃើញថាក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នា ទៅលើកទឹកចិត្ត បង្ហាញ​ក្តីស្រលាញ់ដល់ព្រលានយន្តហោះ ធ្វើឲ្យលោករំភើបចិត្តយ៉ាងខ្លាំង។ ជាក់ស្តែងនៅពេលទៅដល់ប្រទេសអាមេរិក ក៏មិនខុសពីប្រទេសខ្មែរប៉ុន្មាននោះទេ ព្រោះថានៅក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានស្រលាញ់ និងគាំទ្រច្រើនគួរឲ្យកត់សម្គាល់។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងកម្មវិធីប្រគុំតន្ត្រីនេះ តារាប្រុសរូបរាងស្រស់សង្ហាទាំងនេះ បានតែងខ្លួនយ៉ាងស្អាតៗគួរឲ្យចាប់អារម្មណ៍ ទាក់ភ្នែកអ្នកគាំទ្រឲ្យចូលរួមទស្សនាព្រោងព្រាត ដែលមានច្រើនលើសលប់លើសពីការរំពឹងទុកតែម្តង។

តាមរយៈភាពសប្បាយរីករាយ របស់អ្នកគាំទ្រ ក៏បានធ្វើឲ្យតារាប៉ុន្មានដួងនេះសប្បាយចិត្ត និងបង្ហាញក្តីរីករាយទៅកាន់អ្នកគាំទ្រគ្រប់គ្នាតែម្តង ព្រោះនេះជាលើកទី១ដែលលោកបានទៅសម្តែងនៅទីនោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កូនៗព្រាប សុវត្ថិ ពេលចេញទៅក្រៅប្រទេស
កូនៗព្រាប សុវត្ថិ ពេលចេញទៅក្រៅប្រទេស
កូនៗព្រាប សុវត្ថិ ពេលចេញទៅក្រៅប្រទេស
កូនៗព្រាប សុវត្ថិ ពេលសម្តែងក្រៅប្រទេស
កូនៗព្រាប សុវត្ថិ ពេលសម្តែងក្រៅប្រទេស
កូនៗព្រាប សុវត្ថិ ពេលសម្តែងក្រៅប្រទេស
កូនៗព្រាប សុវត្ថិ ពេលសម្តែងក្រៅប្រទេស
កូនៗព្រាប សុវត្ថិ ពេលសម្តែងក្រៅប្រទេស
កូនៗព្រាប សុវត្ថិ ពេលសម្តែងក្រៅប្រទេស
អ្នកគាំទ្រចោមរោមទស្សនា
អ្នកគាំទ្រចោមរោមទស្សនា
ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ