យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា បងប្អូនប្រុស២នាក់ ដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវបានរថយន្ដលាយស៊ីម៉ងកិន រហូតដល់ស្លាប់ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៣ នៅលើផ្លូវ Tampines Avenue ៩ ក្នុងប្រទេសសឹង្ហបុរី។

ក្មេងប្រុសរងគ្រោះទាំងពីរនាក់ ត្រូវបានគេស្គាល់ឈ្មោះថា ណីហ្គេល (Nigel Yap) អាយុ ១៣ឆ្នាំ និង ដូណូវ៉ាន់ (Donovan) អាយុ ៧ឆ្នាំត្រូវជាប្អូនប្រុស។ ហេតុការណ៍នេះបានកើតឡើងនៅពេលល្ងាចគឺ ម៉ោង ៥និង ៤៥នាទី នៅលើផ្លូវ Tampines ខណៈពេលដែល ណីហ្គេលបានជិះកង់ដឹកប្អូនប្រុសខ្លួនទៅផ្ទះ ហើយនៅពេល ដែលពួកគេបានឆ្លងកាត់នេះ ក៏ជួបប្រទះនឹងហេតុការណ៍នេះតែម្ដង។

ចំពោះអ្នកបើកបរឡានលាយស៊ីម៉ងនេះ គឺជាជនជាតិសឹង្ហបុរី មានអាយុ ៥៦ឆ្នាំ ពាក់អាវពណ៌លឿង រួមទាំងមួកការពារ ដែលតំណាងជាអ្នកធ្វើការនៅការរដ្ឋាន ហើយក៏ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗដូចគ្នា។

យ៉ាងណាមិញ សោកនាដកម្មនេះត្រូវបានលោក នាយករដ្ឋមន្ដ្រី លី (Lee Hsien Loong) បានផ្ញើសារនៅលើទំព័រ facebook របស់គាត់ថា វាពិតជាសោកស្ដាយ និងក្រៀមក្រំណាស់ ដែលមានគ្រោះថ្នាក់ដ៏អាក្រក់នេះ បានកើតឡើងចំពោះបងប្អូនប្រុសទាំងពីរនាក់នេះ អារម្មណ៍របស់ខ្ញុំក៏មានដូចគ្នា ក្រុមគ្រួសាររបស់ជនរងគ្រោះដែរ ដូចនេះសូមអ្នកទាំងអស់គ្នា សម្ដែងការគោរព និងទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព មិនថាតែតាមរយៈអនឡាញនោះទេ។

គ្រោះថ្នាក់តែងតែកើតមាន មិនថាតែនៅក្នុងប្រទេសជឿនលឿន ដូចជា សឹង្ហបុរីនោះទេ វាតែងតែងមានគ្រប់ទីកន្លែង ដូចនេះសូមប្រិយមិត្ដបងប្អូនទាំងឡាយ មេត្ដាប្រុងប្រយ័ត្ន៕    





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]