ភ្នំពេញ៖ ក្រៅពីអាចសម្តែងជាតួកាចឆ្នាស់ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញាដួង ម៉ានិច ក៏មានសមត្ថភាពខ្ពស់នៅក្នុងការសម្តែងជាតួកម្សត់ បានតាមតម្រូវការរបស់អ្នកដឹកនាំ ដោយសារតែសមត្ថភាពដ៏ល្អបែបនេះ ទើបធ្វើឲ្យមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបសម្រស់ស្រស់ស្អាតរូបនេះ បានធ្វើឲ្យមហាជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាងបានបញ្ចេញវីដេអូមួយ ដែលបានរាំកាយវិការ យ៉ាងស្រស់ស្អាត ឃើញរូបរាងយ៉ាងស្រឡូន គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ នាងបានតែងខ្លួនយ៉ាងស៊ិចស៊ី បែបស៊ីវិល័យ ឃើញរាងយ៉ាងស្អាត គួរឲ្យសរសើរខ្លាំងតែម្តង។ តាមរយៈវីដេអូមួយនេះ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរ ដល់ទេពកោសល្យរបស់នាងគ្រប់គ្នា។

គួរបញ្ជាក់ផងដែរថា ក្បាច់រាំដែលនាងបានបង្ហាញនោះគឺ ជាឈុតក្រៅឆាក ដែលតារាស្រីរូបនេះ បានសម្តែង និងរាំលេងតាមចង្វាក់ភ្លេង នៅក្នុងបទថ្មីមួយ ដែលបទនេះនឹងចេញក្នុងពេលឆាប់ៗនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

កញ្ញាដួង ម៉ានិច
កញ្ញាដួង ម៉ានិច
កញ្ញាដួង ម៉ានិច
កញ្ញាដួង ម៉ានិច
កញ្ញាដួង ម៉ានិច បង្ហាញរាំ
កញ្ញាដួង ម៉ានិច បង្ហាញរាំ
កញ្ញាដួង ម៉ានិច បង្ហាញរាំ
កញ្ញាដួង ម៉ានិច បង្ហាញរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច