ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាតារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូត កញ្ញា សូ ដានីតា ហាក់បីដូចជាមាន ហាងឆេងទីផ្សារសិល្បៈ ខ្លាំងមិនចាញ់តារាក្មេងៗជំនាន់ក្រោយប៉ុន្មាននោះទេ និងកំពុងត្រៀមខ្លួន ចេញទៅសម្ដែងនៅឯក្រៅប្រទេស ថែមទៀតផង ។

យ៉ាងណាមិញ ដោយកាលពីថ្មីៗនេះ កញ្ញា សូ ដានីតា ទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើនមែនទែន ពីបញ្ហាមួយដែលបានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុក ផ្លូវការ របស់ ខ្លួន ធ្វើឲ្យបណ្ដាប្រិយមិត្ត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្ដែង ដោយការងារសិល្បៈ កំពុងតែរីកចម្រើននោះបែប តារាសម្ដែងស្រីរូបនេះ បង្ហោះយ៉ាងនេះថា៖«បើនាងខ្ញុំ សូ ដានីតា ប្រើប្រាស់ជីវិតរស់នៅមួយថ្ងៃរបស់នាងខ្ញុំទៅរស់នៅបែបកម្មករប្រមូលសម្រាម ដើម្បីចង់ដឹង និងបង្ហាញអំពីភាពលំបាកនៃសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់ តើបងប្អូនគាំទ្រដែលឬទេ? »ក្រោយពី បានឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក នាំគ្នាធ្វើការស៊ែរ នូវសាររបស់នាង ជាច្រើនផងដែរ។

គួររម្លឹកផងដែរថា កញ្ញា សូ ដានីតា ធ្វើបែបនេះ គ្រាន់តែបង្ហាញពីការលំបាក របស់កម្មករប្រមូលសម្រាម ដែលមានមហាជនជាច្រើន កំពុងតែមានទទួលការចាប់អារម្មណ៍ជាខ្លាំង ចំពោះបញ្ហាសម្រាម ក៏ព្រោះតែមានប្រជាពលរដ្ឋ មួយចំនួន នៅក្នុងប្រទេសកម្ពុជាយើង នៅមិនទាន់មានការយល់ដឹងច្បាស់ ពីបញ្ហាការបោះចោលសម្រាម។

យ៉ាងណាមិញ នាង បានសន្យាថា៖ ខ្លួននិងទៅធ្វើសកម្មភាពនោះ មុនទៅសម្តែងនៅ សហរដ្ឋអាមេរិក ក្នុងពេលដល់ឆាប់ខាងមុខនេះ៕  

កញ្ញា សូ ដានីតា
កញ្ញា សូ ដានីតា
កញ្ញា សូ ដានីតា
កញ្ញា សូ ដានីតា
សំណេររបស់ កញ្ញា សូ ដានីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា