សូដា នីតា ប្រកាសយកបំណុលពី សឿ សុធារ៉ា វិញ បើមិនសុំទោសជាសាធារណៈ(មានវីដេអូ)

//s9.kh1.co/ea/ea9c105411ea949e9137f2debe2c29135dc26ac6.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២២ ២ល្ងាច · មួយឆ្នាំមុន

តារាស្រី សូដា នីតា ប្រកាសនឹងយកបំណុលជិត៥ម៉ឺនដុល្លារពីតារាសម្តែង សឿ សុធារ៉ា ទាំងអស់វិញ បើមិនសុំទោសជាសាធារណៈ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយមរ.ណភាពរបស់អ្នកម្តាយ ទើបបែកធ្លាយ តារាសម្តែង សឿ សុធារ៉ា ធ្លាក់ខ្លួនដល់ទៅ៥ឆ្នាំទៅហើយ ដោយសារតែតុងទីន ជាងនេះទៅទៀត ប្រើប្រាស់ថ្នាំសរសៃប្រសាទ៣ឆ្នាំមកហើយ ដោយសារតែបញ្ហាស្មុគស្មាញខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រហូតមកដល់ពេលនេះ ស្ថានភាពផ្លូវចិត្តនិងអារម្មណ៍របស់ តារាសម្តែងស្រី សុធារ៉ា មិនទាន់នឹងនរនៅឡើយ ដោយមហាជនឃើញ រូបនាងនិយាយលែងដឹងខុសត្រូវ ធ្វើកាយវិការមិនដូចនឹងមនុស្សធម្មតា ធ្វើឲ្យគេឯងផ្ទុះការអាណិតអាសូរចំពោះរូបនាងជាខ្លាំង ធ្លាប់ជាតារាស្រីរូបស្អាត មានគេច្រណែនច្រើន ចុងក្រោយបែរជាធ្លាក់ក្នុងស្ថានភាពវិបត្តិផ្លូវចិត្តដូច្នេះទៅវិញ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ព្រឺតនោះគឺ រូបនាងប្រកាសឲ្យតារាស្រី សូដា នីតា អុជធូបសុំខមាលទោសអ្នកម្តាយ ដោយបង្ហើបថា «មានតែរូបនាងនិងបងស្រីប៉ុណ្ណោះដែរដឹងរឿងនេះច្បាស់» ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង តួយ៉ាង មិនទាន់ប៉ុន្មានផង អ្នកនាង សូដា នីតា បង្ហោះសារយ៉ាងចិត្តក្តៅ បើមិនសុំទោសជាសាធារណៈទេ រូបនាងនិងយកបំណុលទាំងនោះមកវិញ ៖ 

នាងខ្ញុំសូមឆ្លើយតប ទៅ សឿរ សុធារ៉ា ! តើប្អូនជាមនុស្ស រស់នៅដែលប្រើខួរក្បាលជាមនុស្សរឺក៏ជាអ្វី ? ដែលមិនស្គាល់គុណទោស នៃការលើកលែងបំណុលជិត៥មុឺន$$$ ដែលកន្លងលេងតុងទិនមិនសងខ្ញុំ ( ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំដេញយកលុយហើយមិនសង ) នៅហៅអោយខ្ញុំទៅកាម៉ាទោសម្តាយដែរស្លាប់ទៀត ? ចាំមានទំនេរ ខ្ញុំនឹង ឡាយ និយាយរឿងប្អូន បោកគេៗ ធ្លាប់ចាប់ប្អូនបើដាក់ចូលក្រសួង ទាំងយប់ ពីបទឆបោកមិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង ,,, ! ហើយបើ សឿរ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណះទេ នាងខ្ញុំ សុំលើកយកបំណុលយកវិញទាំងអស់ នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចារសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹងសឿរសុធារ៉ា ទាមទារលុយមកវិញទាំងអស់នឹងទាមទារសំណងជំងឺចិត្តបន្ថែម ! (ឯកសារបញ្ចី សំលេងមានទាំងអស់)​ សុខចិត្តលំបាក ចេញគេជំនួស រាល់ថ្ងៃហើយ នៅមិនគុណទោស ធ្វើបុណ្យ ចំមនុស្សក្បាលខ្មៅ រមិលគុណ៕

សូដា នីតា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង សូដា នីតា
អ្នកនាង សូដា នីតា
តារាសម្តែង សឿ សុធារ៉ា និងកូនស្រី
តារាសម្តែង សឿ សុធារ៉ា និងកូនស្រី
សំណេរអ្នកនាង សូដា នីតា
សំណេរអ្នកនាង សូដា នីតា
សូដា នីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T