ឃើញលើកលែងឲ្យកូនបំណូលច្រើនពេក មានអ្នកឆាតសុំលុយ សូដា នីតា បានត្រឹមនិយាយថា…

//s9.kh1.co/5d/5dc2a8979659d94e0ebbdaacf8287277149dfd98.jpeg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

សូដា នីតា សឹងហួសចិត្ត ខណៈមានអ្នកឆាតសុំលុយនាង ទាំងដែលនាងខាតបង់លុយជាច្រើន។

ភ្នំពេញ៖ ពិតណាស់ អ្នកនាង សូដា នីតា ទោះបីមួយរយៈចុងក្រោយនេះ នាងមិនសូវបង្ហាញមុខ លើវិថីសិល្បៈច្រើនដូចមុន ប៉ុន្តែនៅទទួលបានការគាំទ្រខ្លាំងដដែល។ ហើយអ្វីដែលគេចាប់អារម្មណ៍នោះ ជារឿយៗនាងតែងតែបង្ហោះ ពាក់ព័ន្ធនឹងកូនបំណុលជំពាក់លុយជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កាលពីម្សិលមិញនេះ អ្នកនាង សូដា នីតា បង្ហោះសារអហោសិកម្មជូនកូនបំណុលម្នាក់ ជំពាក់លុយនាងចំនួន១.២៣៣១ដុល្លារ ដែលបានបញ្ចប់ជី.វិតខ្លួនកាលពីពេលថ្មីៗនេះ។ ក្នុងនោះដែរ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានសរសើរពីទឹកចិត្តនាង ខណៈលើកលែងបំណុលដែលមានទឹកប្រាក់ច្រើនដូច្នេះ។ 

ជាក់ស្ដែង ទន្ទឹមនឹងឃើញអ្នកនាង សូដា នីតា បង្ហោះលើកលែងរឿងលុយដែលកូនបំណុលជំពាក់ច្រើននាក់ពេក។ គេឃើញមានបុគ្គល២រូប បានឆាតមកសុំលុយនាង ខណៈដែលនាងខាតបង់ប្រាក់ជាច្រើនផងនោះ នាងបានឆ្លើយតបទៅអ្នកសុំប្រាក់ដូច្នេះថា៖ 

ឱអ្នកឆាតសុំលុយខ្ញុំអើយ ម្នាក់ៗសុំខ្ញុំលុយខ្ញុំទេ ម៉េចមិនឲ្យខ្ញុំដកដង្ហើមរកលុយជួយផងទៅ តេផងឆាតផង ធ្វើឲ្យកំពុបបុណ្យអស់ហើយ បងប្អូនជួយមើលម៉ោងថ្ងៃមិញ តេផងឆាតផង។ បងប្អូនខ្ញុំសូមផ្តាំ ខ្ញុំមិនមែនអ្នកមាន រឺ សេដ្ឋីនីទេ មានគេបោកខ្ញុំច្រើនណាស់ឡើងអស់ពីខ្លួនហើយ ខ្ញុំមិនមានដូចអ្នកគិតទេ សូមកុំសុំខ្ញុំទៀត តែបើសុំ ទុកពេលឲ្យខ្ញុំដកដង្ហើមផង។ បញ្ជាក់១ទៀតមានមនុស្សជាច្រើនឆាតសុំលុយខ្ញុំច្រើនណាស់ ចុះទូរស័ព្ទដែលប្រើរអាចប្រើអ៉ីនធើណេត បាន មិនលក់ទៅបងប្អូនអ្នកតេមកសុំអើយ៕ 

សម្ដី សូដា នីតា

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង សូដា នីតា
អ្នកនាង សូដា នីតា
អ្នកនាង សូដា នីតា
អ្នកនាង សូដា នីតា
អ្នកនាង សូដា នីតា
អ្នកនាង សូដា នីតា
អ្នកនាង សូដា នីតា
អ្នកនាង សូដា នីតា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សូដា នីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T