ភ្នំពេញ៖ ក្រោយតារាចម្រៀងដ៏ល្បីឈ្មោះកញ្ញាខេមរៈ ស្រីពៅ បានលាចាកលោកនេះ ដែលមហាជនជាច្រើន ក៏ដូចជាក្រុមគ្រួសាររបស់តារាស្រីរូបនេះ មានការសោកស្តាយ និងតែងតែនឹករលឹក ធ្វើបុណ្យជូនកុសលដល់រូបនាងជានិច្ច។

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ តារាប្រុសរូបស្រស់សង្ហាកូន៣ ដែលជាបងប្រុសរបស់តារារូបនេះ លោកខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្រសរសើរដល់លោកគ្រប់គ្នា ដែលតែងតែនឹក និងស្រលាញ់ដល់ប្អូនស្រី ទោះបីជានាងបានលាចាកលោកនេះយ៉ាងណាក្តី។

ដោយក្នុងនោះ លោកបានធ្វើការ ឧបត្ថម្ភម៉ាស៊ីនអុកស៊ីសែនមួយគ្រឿង និងបំពង់ខ្យល់មួយ ជូនដល់មណ្ឌលសុខភាពមួយ ដែលមានតម្លៃ ៨០០ដុល្លារ សម្រាប់បម្រើជូនប្រជាពលរដ្ឋ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងនោះលោកបាន ដាក់ឈ្មោះប្អូនស្រីរបស់ខ្លួន ដើម្បីឧទិ្ទសផលបុណ្យទាំងនេះ ទៅកាន់រូបនាងផងដែរ។

ទង្វើមួយនេះបានធ្វើឲ្យ មហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង ដែលក្នុងនាមជាបងប្រុស ក៏ដូចជាគ្រួសារដែលស្រលាញ់តារាស្រីរូបនេះ បាននឹករលឹក និងស្រលាញ់ដល់រូបនាង ទោះបីជានាងបានចែកឋានទៅយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកខេមរៈ សិរីមន្ត
កញ្ញាខេមរៈ ស្រីពៅ
កញ្ញាខេមរៈ ស្រីពៅ
ខេមរៈ សិរីមន្ត និងគ្រួសារឧបត្ថមអុកស៊ីសែន
ខេមរៈ សិរីមន្ត ឧបត្ថមអុកស៊ីសែន ដាក់ឈ្មោះប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត