ភ្នំពេញ៖ តារាចម្រៀងOriginal Song ម្ចាស់បទ«ស្រលាញ់អូនយូរៗ»លោកតែ គីមសែ បានសាងប្រជាប្រិយភាពលើបទចម្រៀងជាច្រើន ក៏ប៉ុន្តែមួយរយៈពេលកន្លងទៅនេះ ឃើញថាលោកហាក់ដូចជា ស្ងាត់មុខពីការងារទាំងនេះ ក្រោយបានបង្កើតមុខជំនួញផ្ទាល់ខ្លួន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានដឹងថាតារាចម្រៀងOriginal Song រូបនេះ បានធ្វើការសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ជាមួយនឹងគូដណ្តឹង ដែលមានរូបឆោមយ៉ាងស្រស់សោភា ដោយកម្មវិធីបានប្រព្រឹត្តឡើងយ៉ាងអធិកអធម ធ្វើឡើងយ៉ាងល្អបំផុត។

ចំណែកឯកូនកម្លោះកូនក្រមុំ ដែលបានចាំដៃគ្នាស្រលាញ់គ្នាជាច្រើនឆ្នាំនោះ បានតែងខ្លួនក្នុងសម្លៀកបំពាក់បែបប្រពៃណីបុរាណខ្មែរ យ៉ាងស្រស់សង្ហា សាកសមជាគូនឹងគ្នាយ៉ាងពិតៗ។ ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក៏បានចូលរួមអបអរទៅកាន់ពួកគេ តាមរយៈបណ្តាញសង្គមជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា បទ«ស្រលាញ់អូនយូរៗ» នេះដែល គឺលោកបានច្រៀងសម្រាប់មនុស្សជាទីស្រលាញ់របស់ខ្លួនតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយពេលនេះពួកគេក៏បានសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយគ្នាពោរពេញដោយភាពរីករាយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ពិធីភ្ជាប់ពាក្យម្ចាស់បទ«ស្រលាញ់អូនយូរៗ»
ម្ចាស់បទ«ស្រលាញ់អូនយូរៗ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]