ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយ ជាមួយនឹងសមត្ថភាពដ៏ល្អគួរឲ្យសរសើរ របស់តារាចម្រៀងវ័យក្មេង ប្អូនប្រុស ឆេង ប្រសិទ្ធ ក្រោយបានធ្វើការឆ្លងកាត់ ការប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភាពលោក The Voice Kids រដូវកាលទី២។

បន្ទាប់ពីទទួលបានប្រជាប្រិយភាពខ្លាំង ឃើញថាតារាវ័យក្មេងរូបនេះ តែងតែលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីតូចធំជាច្រើន មិនត្រឹមតែប៉ុណ្ណោះប្អូនប្រុស នៅក្មេងនោះទេ ក៏ប៉ុន្តែតារារូបនេះ ក៏មានសមត្ថភាពច្រៀងភាសាខ្មែរច្រើនចង្វាក់ រីឯភាសាបរទេសវិញក៏មិនណយដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្អូនប្រុសក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរគ្រប់គ្នា បន្ទាប់ពីបានបញ្ចេញវីដេអូដ៏ខ្លីមួយ ដែលខ្លួនបានសមច្រៀងជាភាសាអង់គ្លេស បទ «Listen» មុននឹងឡើងឆាក ដោយក្នុងនោះឃើញថាសំឡេងរបស់ប្អូននៅតែល្អ និងធ្វើបានយ៉ាងរលូន បើទោះបីជាបទមួយនេះ ហាក់ដូចជាតឹងបន្តិចមែនពិត។

ក្រោយពីបានធ្វើការស្តាប់ នូវការបញ្ចេញសំឡេងនៅក្នុងបទមួយនេះ ពីតារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់ប្អូន បាននាំគ្នាសរសើរគ្រប់គ្នាតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ ច្រៀងជាភាសាអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ