(ភ្នំពេញ)៖ តារាចំរៀងស្រីប្រចាំផលិតកម្មហង្សមាស គឺ អ្នកនាងពេជ្រ សោភា បច្ចុប្បន្ន គេសម្គាល់ឃើញមាន ប្រជាប្រិយភាព ខណៈជារឿយៗ តែងបញ្ចេញបទចម្រៀងជាច្រើនបទ កំដរអារម្មណ៍អ្នកគាំទ្រ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បានបញ្ចេញនូវបទចំរៀងថ្មី គឺបទ «ឈឺចិត្ត» ដែលជាចង្វាក់បែបប្រពៃណី សំរាប់ស្វាគមន៍ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។

ជាការពិតតារាចម្រៀង ពេជ្រ សោភា ដែលគ្រប់គ្នាស្គាល់ថា មិនត្រឹមតែជាតារាចម្រៀង មួយរូប មានភាពល្បី ល្បាញប៉ុណ្ណោះទេ នាងថែមទាំងមានសមត្ថភាព និពន្ធបទចំរៀង និងសាច់ភ្លេងបានយ៉ាងល្អផងដែរ។

ជាក់ស្ដែងបទ «ឈឺចិត្ត» នេះក៏ជាបទដែលនាង និពន្ធដោយខ្លួនឯងផងដែរ តែអ្វីដែលប្លែកក្នុងបទ «ឈឺចិត្ត» នេះ អ្នកនាងច្រៀងបែប រឌឺនៗ លាយជាមួយសាច់ភ្លេងយ៉ាងពិរោះ ធ្វើអោយទាក់ទាញយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ពេជ្រ សោភា បានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ។ អ្នកនាង ជាតារា ចម្រៀងដែលអាចច្រៀងបានគ្រប់ចង្វាក់ ជាពិសេសគ្រប់បទ ដែលនាងនិពន្ធ តែងតែទទួលបានការ គាំទ្រ ពីសំណាក់យុវវ័យ ដូចជាបទ «បីឆ្កែចូលរាំ» ,«កំលោះស្រុកស្រែ», «What’s your name?», «ឡូយប់លូ» ជាដើម៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា