vivo V15 Pro គឺជាស្មាតហ្វូនស៊េរីថ្មីដំបូងបំផុតរបស់ក្រុមហ៊ុន Vivo បន្ទាប់ពីស្មាតហ្វូន NEX ដែលបញ្ចូលនូវកាមេរ៉ាខាងមុខ Elevating Front Camera ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI នឹងបាននាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ នៅលើស្មាតហ្វូន ដែលមានអេក្រង់ពេញលេញជាមួយនឹងជំនួយការឆ្លាតវៃផ្ទាល់ខ្លួននេះ គឺមានសមត្ថភាព អាចជួយអ្នកប្រើប្រាស់អោយសម្រេចការងារជាច្រើន ទៅតាមតម្រូវការរបស់ពួកគេ ។ នៅពេលនេះ ក្រុមហ៊ុន vivo បាននាំយកនូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់នៅលើស្មាតហ្វូននេះជាមួយនឹងស្មាតហ្វូនត្រកូល V Series ម៉ូដែលចុងក្រោយ ដែលមានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន ដែលធ្លាប់តែប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតៗននាពេលកន្លងមក។

vivo V15 Pro

vivo v15 Pro គឺប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ cutting-edge មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ AI ដែលអាចធ្វើការថតរូបភាពច្បាស់ដូចជាអ្នកថតរូបភាពអាជីព ហើយនឹងមានប្រើប្រាស់នូវបច្ចេកវិទ្យា នៃប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង ដូចអ្វីដែលក្រុមហ៊ុនបាននិយាយ៖

“ការច្នៃប្រឌិត គឺជាគុណតម្លៃស្នូលមួយរបស់យើង។ ក្រៅពីកាមេរ៉ាមុខ Elevating Front Camera ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ វាក៏មានផ្តល់ឱ្យយើងនូវការបង្ហាញរូបភាពដ៏អស្ចារ្យនៅលើអេក្រង់ដែលមានស៊ុមព័ទ្ធអេក្រង់តិចជាងមុន យើងតែងតែចង់នាំយកនូវលក្ខណៈពិសេសនៃការផ្លាស់ប្តូរនៅផ្នែកសំខាន់ផ្សេងៗទៀតដូចជាកាមេរ៉ាដែលមានគុណភាពខ្ពស់ និងសេវាកម្ម AI កាន់តែឆ្លាតវៃដែលនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនកាន់តែអស្ចារ្យសម្រាប់លោកអ្នក។ v15 Pro គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការប្តេជ្ញាចិត្តរបស់យើង នៅក្នុងការនាំយកផលិតផលទំនើបៗជាច្រើនទៅកាន់អតិថិជនជាច្រើនរបស់យើងមកពីទូទាំងពិភពលោក និងពីគ្រប់ស្រទាប់វណ្ណៈ"។
​

កាមេរ៉ាខាងមុខ Elevating Front Camera នៅលើអេក្រង់ពេញគែម  Super AMOLED Ultra FullView™ Display

ស្មាតហ្វូនស៊េរីថ្មី V15Pro គឺទទួលការបំផុសគំនិតដ៏អស្ចារ្យពីស្មាតហ្វូន NEX ដោយមានកាមេរ៉ាមុខElevating Front Camera ដែលមានការពង្រឹងសមត្ថភាពកាន់តែល្អប្រសើរជាងមុន។ v15 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដ៏គួរឱ្យភ្ញាក់ផ្អើលដែលមានសមត្ថភាពខ្លាំងក្លាក្នុងការថតរូប Selfies ជាមួយនឹងកម្រិតភាពច្បាស់ល្អឥតខ្ចោះ។ ក្រុមហ៊ុន vivo បានធ្វើការកែលម្អបន្ថែមទៅលើកាមេរ៉ាខាងមុខ Elevating Front Camera កាន់តែប្រសើរជាងមុននៅលើស្មាតហ្វូន V15 Pro នេះ។ ក្នុងនោះ ក៏មានការរចនារូបរាងកាន់តែប្រសើរឡើងដែលធានាថា កាមេរ៉ានេះ គឺរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប្រើប្រាស់ប្រចាំថ្ងៃតែម្តង។

ការច្នៃប្រឌិតទៅលើកាមេរ៉ាផ្នែកខាងមុខ  Elevating Front Camera គឺបង្ហាញជាលើកដំបូងនៅព្រឹត្តិការណ៍ពិពរណ៍ MWC ឆ្នាំ 2018 ជាគំនិតមួយដ៏អស្ចារ្យ និងត្រូវបង្ហាញនៅក្នុងស្មាតហ្វូន NEX ដំបូងគេបំផុត ជាមួយនឹងការប្រើប្រាស់អេក្រង់លាតពេញគែមដ៏ល្អឥតខ្ចោះដោយមិនមានកាមេរ៉ានៅលើអេក្រង់នោះទេ។ ជាមួយនឹងការលុបបំបាត់ស្នាមរន្ធ Notch នេះ V15 Pro មានសមាមាត្រអេក្រង់ដល់ទៅ 91,64% បើធៀបជាមួយនឹងតួខ្លួនរបស់វា នេះគឺជាការបង្កើតបទពិសោធន៏មើលមិនធ្លាប់មានពីមុនមកសម្រាប់ការលេងហ្គេម និងការមើលវីដេអូនៅលើស្មាតហ្វូននេះ។ អេក្រង់បង្ហាញរូបភាពកម្រិត Super AMOLED Ultra FullView នៅលើស្មាតហ្វូន V15Pro ឥឡូវនេះមានកម្រិតសមាមាត្រ 19.5:9 aspect ratio និងអេក្រង់ទំហំ 6.39 inches ហើយផ្នែកខាងលើនៃអេក្រង់នេះមានកម្រាស់ស្តើងត្រឹមតែ 2.2mm  ហើយផ្នែកចំហៀងមានកម្រាស់ 1.75mm ។

ការថតរូបភាពដ៏ល្អឥតខ្ចោះជាមួយកាមេរ៉ា 3 គ្រាប់បច្ចេកវិទ្យា AI 

ស្មាតហ្វូនស៊េរីថ្មី V15Pro ភ្ជាប់មកជាមួយដំណោះស្រាយនៃបច្ចេកវិទ្យា AI ដែលនាំយកបទពិសោធន៍ថ្មីនៃការថតរូបតាមរយៈស្មាតហ្វូននេះឈានទៅដល់កម្រិតមួយទៀត។ ជាមួយកាមេរ៉ា 3 គ្រាប់បច្ចេកវិទ្យា AI នេះ ស្មាតហ្វូន V15Pro អាចឱ្យអ្នកប្រើប្រាស់ថតរូបជាមួយកម្រិតភាពច្បាស់ស្រស់ស្អាត និងអេក្រង់កាន់តែធំទូលំទូលាយក្នុងការមើលថែមទៀត។

អ្នកប្រើប្រាស់អាចចាប់យករូបភាពកម្រិតដូចជាអ្នកជំនាញវិជ្ជាជីវៈបានយ៉ាងងាយស្រួលនេះគឺដោយសារតែកាមេរ៉ា 48 Million Quad Pixel Sensor , 8MP AI Super Wide-Angle Camera និង 5MP Depth Camera ។ បច្ចេកវិទ្យា “four-in-one pixel” នៅលើកាមេរ៉ាគោលខាងក្រោយនេះរួមបញ្ចូលគ្នាបួនភីកសែលទៅជាមួយភីកសែលដ៏ធំមួយដើម្បីផ្តល់នូវរូបភាពដែលមានគុណភាពខ្ពស់កម្រិត 12MP សូម្បីតែនៅក្នុងពេលងងឹតក៏ដោយ។ កាមេរ៉ា AI Super Wide-Angle Camera អាចពង្រីករូបភាពរហូតដល់ទៅ 120 ដឺក្រេចាប់យកមនុស្សកាន់តែច្រើន និងការថតរូបភាពទេសភាពពេញលេញយ៉ាងស្រស់ស្អាតបំផុតថែមទៀត។

ស្មាតហ្វូននេះ បំពាក់នូវ Hardware ផ្នែករឹងដ៏ខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យា AI

ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការថតរូប។ ការខ្ចីមុខងារនេះ ចេញពីស្មាតហ្វូន V11 នោះ ស្មាតហ្វូនស៊េរីថ្មី V15 Pro បំពាក់មកជាមួយលក្ខណៈនៃការថតរូបជាមួយនឹងមុខងារ AI រួមមាន AI Face Beauty និង AI Portrait Framing ។ សម្រាប់បច្ចេកវិទ្យា AI Super Night Mode គឺនឹងធ្វើឱ្យការការថតរូបនៅពេលយប់ គឺច្បាស់ដោយអ្នកប្រើប្រាស់អាចចាប់យកទេសភាពពេលរាត្រីដ៏អស្ចារ្យដោយមិនចាំបាច់ប្រើប្រាស់ជើងកាមេរ៉ា ឬកាមេរ៉ាធំអាជីព DSLR។ 

សម្រាប់ AI Super Night Mode អាចថតរូបភាពយ៉ាងរហ័សច្រើនជាមួយនឹងកម្រិត Exposure ផ្សេងៗគ្នា។ បន្ទាប់មក វារួមបញ្ចូលគ្នាយ៉ាងអស្ចារ្យដើម្បីធ្វើឱ្យភាពភ្លឺច្បាស់ និងស្រស់ស្អាតដែលមានន័យថា ទេសភាពនៃរាត្រីរបស់អ្នកពេលនេះគឺច្បាស់នៅក្នុងកម្រិតខ្ពស់បំផុត និងនិងមានស្ថេរភាពខ្ពស់ថែមទៀត។ ជាមួយនឹងលក្ខណៈពិសេសនៃមុខងារ AI Body Shapingនោះ អ្នកប្រើប្រាស់អាចមើលឃើញពីធម្មជាតិដ៏ល្អឥតខ្ចោះនៃតួខ្លួនរបស់អ្នក ហើយអ្នកនឹងលែងត្រូវការកម្មវិធីកែរូបថតដើម្បីមើលទៅអោយរូបភាពដែលថតនេះល្អបំផុតទៀតហើយ។

បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់នាំយកនូវភាពល្អបំផុតនៅក្នុងការរចនារូបរាងរបស់វា

ស្មាតហ្វូនស៊េរីថ្មី V15 Pro នេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់ដែលមានការពេញនិយមប្រើប្រាស់បំផុតរបស់ vivo ហើយនេះ គឺជាបច្ចេកវិទ្យាជំនាន់ទី 5។ ជាមួយនឹងដង់ស៊ីតេនៃស្នាមម្រាមដៃខ្ពស់ និងការគណនាយ៉ាងស្មុគ្រស្មាញបន្ថែមទៀតនោះ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការដោះសោស្មាតហ្វូនរបស់ពួកគេកាន់តែមានសុវត្ថិភាពខ្ពស់បំផុត។ ស្មាតហ្វូននេះ គ្មានបន្ទះស្នាមម្រាមដៃនៅផ្នែកខាងក្រោយនោះទេ ហើយនេះ គឺជាការរចនារូបរាងតាមបែប Spectrum Ripple Design តែមួយគត់ ហើយវាមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខៀវ Topaz Blue ឬពណ៌ក្រហម Coral Red ដែលឆ្លុះបញ្ចាំងនូវពណ៌ផ្សេងៗគ្នានៅមុំផ្សេងៗគ្នាថែមទៀត ហើយនេះគឺជាការច្នៃប្រឌិតនាពេលអនាគតដ៏អស្ចារ្យនៅលើស្មាតហ្វូនស៊េរីថ្មី V15Pro នេះ។
 

កម្លាំងម៉ាស៊ីន AI ដំណើរការលឿន រលូន និងមានភាពច្នៃប្រឌិតខ្ពស់ថែមទៀត

vivo AI បានបង្កើតជំហានថ្មីមួយទៀតដោយមានជំនួយការឆ្លាតវៃ Jovi ដ៏ខ្លាំងក្លាដែលយល់ពីតម្រូវការ និងបំណងប្រាថ្នារបស់អ្នកប្រើប្រាស់ថែមទៀត។ បច្ចេកវិទ្យា Jovi Image Recognizer ដែលមានមូលដ្ឋានលើប្រព័ន្ធ AI នោះ គឺអាចដំណើរការទៅលើ 100 mainstream e-commerce platforms  ដូចជា Shoppe និង Zalora ដូច្នេះវាអាចស្វែងរកបានយ៉ាងងាយស្រួលតាមរយៈមូលដ្ឋានទិន្នន័យ Database ជាងកន្លះពាន់លានផលិតផលសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងការស្កេនធម្មតានោះ អ្នកអាចរកឃើញផលិតផលដែលអ្នកត្រូវការដោយផ្ទាល់ និងរីករាយជាមួយការដើរទិញឥវ៉ាន់ជាច្រើននាពេលអនាគតផងដែរ។ គ្រាន់តែប្រើប្រាស់ប៊ូតុង Smart Button ថ្មីនៅផ្នែកចំហៀងរបស់ស្មាតហ្វូន V15Pro ដើម្បីបញ្ចេញថាមពលនៃបច្ចេកវិទ្យា AI នេះ។ ការចុចម្តងគឺដំណើរការទៅលើ Google Assistant ខណៈពេលដែលការចុចពីរដងទៅលើ Jovi Image Recognizer គឺដើម្បីចាប់ផ្តើមដំណើរការ។ វាពិតជាមានភាពងាយស្រួល និងរហ័សថែមទៀតផង៕

vivo V15 Pro
vivo V15 Pro
vivo V15 Pro
vivo V15 Pro
vivo V15 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]