ភ្នំពេញ៖ ឪពុករបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ដែលជាអ្នកដឹកនាំ ផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន លោកតាវ៉ិច ទ័រ បានសម្រេចចិត្ត យកកូនប្រុសពៅដែលមានរូបសម្រស់ស្រស់ស្អាត ចូលសម្តែងនៅក្នុងកម្មវិធីជាច្រើន។

មកទល់នឹងពេលនេះឃើញថា ប្អូនប្រុសរបស់នីឡា បានលេចមុខសម្តែងនៅក្នុងរឿងកំប្លែងខ្លីៗជាច្រើន ដែលទទួលបានការចាប់អារម្មណ៍ និងសរសើរពីបណ្តាអ្នកគាំទ្រជាច្រើនចំពោះសមត្ថភាពដ៏ល្អ របស់តារាវ័យក្មេងរូបនេះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានវីដេអូមួយត្រូវបានផ្សាយពេញហ្វេសប៊ុក ដែលនិយាយពីសមត្ថភាពដ៏ល្អនៅក្នុងការសម្តែងសម្រក់ទឹកភ្នែក របស់ប្អូនប្រុសតារាស្រីរូបនេះ។ ដោយក្នុងនោះ ឃើញថាប្អូនប្រុសនាងសម្តែង ចូលតួ ជាមួយនឹងការលេងទឹកមុខបាន ថែមទាំងអាចសម្រក់ទឹកភ្នែកមកបានភ្លាមៗយ៉ាងសាកសម។

ក្រោយពីបានទស្សនាវីដេអូ នៃការខិតខំសម្តែងឲ្យបានល្អរបស់ប្អូនប្រុស បានធ្វើឲ្យមហាជនជាច្រើនសរសើរគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ តែមានសមត្ថភាពល្អ សម្តែងមិនចាញ់តារារៀមច្បងប៉ុន្មានទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

នីឡា និងប្អួនប្រុស
ប្អូនប្រុសនីឡា និងលោកតាវ៉ិចទ័រ
ប្អូនប្រុសនីឡា ពេលសម្តែង
ប្អូនប្រុសនីឡា ពេលសម្តែង
ប្អូនប្រុសនីឡា ពេលសម្តែង
ប្អូនប្រុសនីឡា ពេលសម្តែង
ប្អូនប្រុសនីឡា ពេលសម្តែងហូរទឹកភ្នែក
ប្អូនប្រុសនីឡា ពេលសម្តែងហូរទឹកភ្នែក
ប្អូនប្រុសនីឡា ពេលសម្តែងហូរទឹកភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា