ភ្នំពេញ៖ ក្រោយពីស្ងាត់មិនបានចេញបទចម្រៀងសម្រាប់ ១៤ កុម្ភៈទិវានៃក្តីស្រលាញ់យូរ នៅពេលនេះ តារាចម្រៀងសម្លេងផ្អែមលោក ម៉ុង ម៉ានិត ទើបតែបញ្ចេញ​បទចម្រៀងថ្មី បែបស្នេហាយ៉ាងស្វីត សម្រាប់ថ្ងៃដ៏ពិសេសនេះ។

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះដែរ មានចំណងជើងថា “ខ្ញុំស្រលាញ់អ្នក ព្រោះខ្ញុំស្រលាញ់អ្នក” កំពុងតែទាក់ទាញអារម្មណ៍មហាជនយ៉ាងខ្លាំង ទាំងសាច់ភ្លេងនិងអត្ថន័យបែបស្នេហា គឺពិតជាត្រូវចិត្តយុវវ័យ ជាពិសេសអ្នកមានគូតែម្តង។

ម៉្យាងវិញទៀត បទចម្រៀងដ៏ពិសេសមួយបទនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នា Share តៗរាប់ពាន់ ហើយលើសពីនេះទៅទៀតនោះ លោកថែមទាំងទទួលការសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជនថា ជាតារាដែលពូកែដាក់មនោសញ្ចេតនាខ្លាំង សម្រាប់បទស្នេហា៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទសម្រាប់ ១៤ កុម្ភៈ របស់ ម៉ានិត ពិសេសយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖ 

ម៉ានិត
ម៉ានិត
ម៉ានិត
ខ្ញុំស្រលាញ់អ្នក ព្រោះខ្ញុំស្រលាញ់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត