ភ្នំពេញ៖ តារាសម្តែង និងអ្នកដឹកនាំសម្តែងរឿងវ័យក្មេងកញ្ញា ច័ន្ទដាណែត តែងតែធ្វើឲ្យមហាជនជាច្រើនសរសើរដល់រូបនាងគ្រប់គ្នា ដែលទើបតែក្មេងប៉ុណ្ណឹងសោះ មានសមត្ថភាពខ្ពស់នៅក្នុងវិស័យសិល្បៈ គួរឲ្យសរសើរតែម្តង។

នៅមិនដល់ប៉ុន្មានថ្ងៃទៀតនោះទេ គឺជាថ្ងៃពិសេសរបស់តារាស្រីស្រស់រូបនេះ ដែលជាថ្ងៃកំណើតគម្រប់ខួប១៨ឆ្នាំ ខណៈពេលដែលមុខមាត់របស់នាង កាន់តែស្រស់ស្អាត កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានមិត្តរួមការងាររបស់តារាស្រីរូបនេះ បានធ្វើការ Surprise នំខេកមកកាន់នាង ដែលមានការរៀបចំយ៉ាងល្អ ធ្វើឲ្យនាងរំភើបនៅក្នុងចិត្ត ញញឹមដោយក្តីរីករាយយ៉ាងខ្លាំង នៅពេលដែលឃើញមិត្តរួមការងារបានធ្វើបែបនេះ។

ជាមួយគ្នានេះដែរ មហាជនជាច្រើនក៏បានចាប់អារម្មណ៍ទៅលើមុខមាត់នាង នៅក្នុងឆ្នាំថ្មីវ័យ១៨ឆ្នាំនេះថា កាន់តែស្រស់ស្អាតគួរឲ្យស្រលាញ់កាន់តែខ្លាំងឡើង ស្របពេលដែលសមត្ថភាពរបស់នាងក៏ល្អ មិនចាញ់តារារៀមច្បង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ
ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ
ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ
ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ
ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ
ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ
ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ
ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ
ប៊ូ ច័ន្ទដាណែត ក្នុងវ័យ១៨ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ូ ច័ន្ទដាណែត