មានសាច់ទ្រលុកទ្រលន់បន្តិចមែន ប៊ូ ច័ន្ទដាណែត ស្លៀកឈុតណាក៏សម

//s9.kh1.co/19/1963e88274f069735235336a5872c1356c89ce4f.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ឃើញឡើងគីឡូមានសាច់ទ្រលុកទ្រលន់អ៊ីចឹងមែន តែគ្រប់ពេលកញ្ញា ប៊ូ ច័ន្ទដានែត តែងខ្លួនលើកណាក៏មើលទៅស្អាតទាក់ទាញដែរ។

ភ្នំពេញ៖ តារាសម្ដែងស្រី ប៊ូ ច័ន្ទដាណែត ជាតារាមួយរូបដែលអាចសម្ដែងបានគ្រប់តួអង្គមិនថាកាច ឆ្នាស់ឆ្នើម ឬស្លូតនោះទេ នាងអាចធ្វើបានយ៉ាងល្អតែម្ដង។ ក្នុងនោះដែរ ចាប់តាំងឈានជើងប្រឡូកក្នុងវិស័យសិល្បៈមកទល់នឹងពេលនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង និងមានមហាជនជាច្រើនស្គាល់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើក្រឡេកមើលលើរូបសម្ផស្សវិញ គេឃើញថាកញ្ញា ប៊ូ ច័ន្ទដាណែត ពិតជាមានមុខមាត់ស្រស់ស្អាត ឃ្យូតគួរឲ្យចាប់អារម្មណ៍តែម្ដង។ មិនតែប៉ុណ្ណោះ មិនថានាងផាត់មុខ ឬមិន Make Up ក៏សម្រស់នាងនៅតែស្រស់សោភាដដែល។ លើសពីនេះទៅទៀត នាងក៏ឧស្សហ៍តែងខ្លួនស្លៀកសម្លៀកបំពាក់ទាន់សម័យ ស្ទាយ៍យុវវ័យ មើលទៅឆើតឆាយមានមន្តស្នេហ៍តែម្ដង។

ពិតណាស់ មួយរយៈចុងក្រោយនេះ កញ្ញា ប៊ូ ច័ន្ទដាណែត ហាក់ជាឡើងសាច់ជាងមុន តែទោះបីជាយ៉ាងណា ក៏នាងនៅតែមានភាពជឿជាក់ អាចតែងខ្លួនបានខ្ញង់ៗ ធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់នាងបានផងដែរ។ ហើយគ្រប់សម្លៀកបំពាក់ដែលតារារូបនេះជ្រើសយកមកស្លៀក ពិតជាសាកសមជាមួយដងខ្លួនរបស់នាងស្ទើរគ្រប់ឈុតតែម្ដង ទោះបីច្ចុប្បន្នតារាសម្ដែងរូបនេះមានសាច់ទ្រលុកទ្រលន់ជាងមុនក្ដី។

ក្នុងនោះដែរ គ្រប់រូបភាពដែលតារាស្រីរូបនេះបង្ហោះ តែងតែទទួលបានការសរសើរពីអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រស្ទើរគ្រប់រូបភាពតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
កញ្ញា ប៊ូ ច័ន្ទដាណែត 
កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
កញ្ញា ប៊ូ ច័ន្ទដាណែត 
កញ្ញា ប៊ូ ច័ន្ទដាណែត 
កញ្ញា ប៊ូ ច័ន្ទដាណែត 
កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
  កញ្ញា ប៊ូ ច័ន្ទដាណែត 
កញ្ញា ប៊ូ ច័ន្ទដាណែត 
កញ្ញា ប៊ូ ច័ន្ទដាណែត 
ប៊ូ ច័ន្ទដាណែត
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T