ថៃ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាសាសា បានបាត់មុខពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ខណៈពេលដែលនាងមិនដែលលេចមុខនៅក្នុងកម្មវិធី ក៏ដូចជាចម្រៀងថ្មីៗមិនបានបញ្ចេញដូចមុន ធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង។

នៅពេលនេះដែរ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល ពីមហាជនជាខ្លាំង ក្រោយនាងបានទម្លាយស្ថានភាពជំងឺរបស់ខ្លួន ដែលកំពុងតែសម្រាកព្យាបាល នៅឯប្រទេសថៃយ៉ាងគួរឲ្យអាណិត មិនត្រឹមតែប៉ុណ្ណោះនាងក៏នឹងត្រៀមធ្វើការLive វីដេអូប្រាប់ដល់មហាជន ទាក់ទងនឹងចង្ការបស់នាង ក្រោយបានធូរស្បើយពីជំងឺផងដែរ។

ទន្ទឹមនឹងនេះនាងក៏បានបន្ថែម យ៉ាងច្បាស់ថា៖«ខ្ញុំកំពុងនៅបាងកកប្រទេសថៃ ហើយពេលដែលខ្ញុំជារបួសខ្ញុំនឹងធ្វើការ Live វីដេអូ ទាក់ទងនឹងចង្ការបស់ខ្ញុំប្រាប់ទៅទាំងអស់គ្នាឲ្យបានដឹង និងប្រុងប្រយ័ត្នកុំឲ្យដូចខ្ញុំ កុំឲ្យអស់ទាំងលុយឈឺទាំងសាច់ និងខាតពេលវេលាដូចនាងខ្ញុំ»។

ក្រោយពីតារាស្រីរូបនេះ បានបង្ហើបពីស្ថានភាពរបស់ខ្លួនយ៉ាងដូច្នោះ ក៏បានធ្វើឲ្យមហាជាច្រើនពិតជាចង់ដឹង និងជ្រាបពីរឿងទាំងនេះកាន់តែច្បាស់ ថាមកពីរឿងអ្វីបានជាធ្វើឲ្យនាងស្ងាត់ពីសិល្បៈ ថែមទាំងគេងសម្រាកនៅមន្ទីរពេទ្យយ៉ាងដូច្នោះ។ យ៉ាងណាមិញ រាល់ការបកស្រាយបន្ទាប់ទៀត ខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្តទៀត៕

សួមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាសាសា
កញ្ញាសាសា
សាសា កំពុងសម្រាកព្យាបាលនៅមន្ទូីរពេទ្យ
សាសា កំពុងសម្រាកព្យាបាលនៅមន្ទូីរពេទ្យ
សាសា កំពុងសម្រាកព្យាបាលនៅមន្ទូីរពេទ្យ
សាសា កំពុងសម្រាកព្យាបាលនៅមន្ទូីរពេទ្យ
សាសា កំពុងសម្រាកព្យាបាលនៅមន្ទូីរពេទ្យ
សាសា កំពុងសម្រាកព្យាបាលនៅមន្ទូីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]