ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបរួចមកហើយថា តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព នាយក្តឹប បានធ្លាក់ខ្លួនឈឺជាទម្ងន់ ជាមួយនឹងស្ថានភាពជំងឺជាច្រើន ដែលត្រូវការប្រាក់ច្រើនដើម្បីព្យាបាល  ខណៈពេលដែលលោកកំពុងតែមានការខ្វះខាតយ៉ាងខ្លាំង។

តែពេលនេះ ក៏ស្រាប់តែទទួលបានដំណឹងដ៏ល្អបំផុតសម្រាប់លោក ដោយបានទទួលអំណោយពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីយកទៅធ្វើការព្យាបាលជំងឺរបស់ខ្លួនបន្តទៀត។ នេះបើយោងតាមគណនីហ្វេសប៊ុក លោកហេង ឡុង បានបញ្ជាក់ប្រាប់កាលពីប៉ុន្មានម៉ោងមុននេះ។

ដំណឹងដ៏ល្អមួយនេះបានធ្វើឲ្យមហាជនជាច្រើនពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ពេលដែលថ្នាក់ដឹកនាំ បានជួយដល់សិល្បៈករ ដែលកំពុងខ្វះខាតខ្លាំងរូបនេះ។មហាជនជាច្រើនក៏សង្ឃឹម និងជូនពរឲ្យការព្យាបាលរបស់គាត់ នឹងទទួលបានភាពជោគជ័យ ត្រលប់មកចូលសិល្បៈវិញ ក្រោយទទួលបានថវិកាមួយចំនួនដើម្បីព្យាបាលជំងឺ។

គួរបញ្ជាក់ផងដែរថា តារាកំប្លែងនាងក្តឹប បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងមានស្ថានភាពស្គមខ្លាំង ដោយសារជំងឺជាច្រើនមុខដូចជា ឈាមកកក្នុងខួរក្បាល ជំងឺបេះដូង និងជំងឺសួត អស់ពេលជាច្រើនខែមកហើយ៕

តារាកំប្លែង នាយក្តឹប
តារាកំប្លែង នាយក្តឹប
តារាកំប្លែង នាយក្តឹប កំពុងធ្លាក់ខ្លួនឈឺ
តារាកំប្លែង នាយក្តឹប កំពុងធ្លាក់ខ្លួនឈឺ
តារាកំប្លែង នាយក្តឹប កំពុងធ្លាក់ខ្លួនឈឺ
តារាកំប្លែង នាយក្តឹប កំពុងធ្លាក់ខ្លួនឈឺ
តារាកំប្លែង នាយក្តឹប កំពុងធ្លាក់ខ្លួនឈឺ
តារាកំប្លែង នាយក្តឹប កំពុងធ្លាក់ខ្លួនឈឺ
តារាកំប្លែង នាយក្តឹប ទទួលបានការជួយ
សាររបស់លោកហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប