ភ្នំពេញ៖ អាចនិយាយបានថាមួយរយៈចុងក្រោយនេះ អ្នកនាង ឈួន សុវណ្ណឆៃ ហាក់បីដូចជាមានសន្ទុះយ៉ាងខ្លាំងទៅលើវិស័យចម្រៀងរបស់ខ្លួន ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តថែមទៀតផង។ 

ក្នុងនោះផងដែរ តាមរយៈបទចម្រៀងជាច្រើន មិនថាជាបទមនោសញ្ចេតនា ឬបទសម័យនោះទេ សុទ្ធបានឆក់យកបេះដូងអ្នកស្ដាប់ឲ្យ លង់ទៅតាមអត្ថន័យនៃ បទចម្រៀង។ ជាមួយគ្នានេះដែរ តារាចម្រៀងដែលអាចឈរជើងក្នុងវិស័យសិល្បៈយូរ អ្នកនាង ឈួន សុវណ្ណឆៃ រូបនេះ បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន កាលពីយប់មិញនេះ ធ្វើឲ្យប្រិយមិត្តមានការស៊ែរយ៉ាងច្រើន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ដោយនៅក្នុងបទចម្រៀងនោះមានចំណងជើងថា៖ «ចាំបងរាល់រាត្រី»ទាំងអត្ថន័យ និងការសម្ដែង ពិតជាស៊ីចង្វាក់គ្នាមែនទែន។ លើសពីនេះទៅទៀតនោះគឺ MV បទចម្រៀងមួយនេះ ជាការផលិត និងដឹកនាំសម្ដែងដោយ អ្នកនាង ឈួន សុវណ្ណឆៃ ដោយផ្ទាល់ថែមទៀតផង៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖

អ្នកនាង ឈួន សុវណ្ណឆៃ
អ្នកនាង ឈួន សុវណ្ណឆៃ
អ្នកនាង ឈួន សុវណ្ណឆៃ
អ្នកនាង ឈួន សុវណ្ណឆៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈួន សុវណ្ណឆៃ