ភ្នំពេញ)៖ ស្នាដៃបទចម្រៀងពីរោះៗជាច្រើនបទ ត្រូវបានផលិតកម្មសាន់ដេ ជ្រើសរើសយកមករំឭក និងចែក រំលែក ពាសពេញបណ្តាញសង្គម នៅប៉ុន្មាននាទីមុននេះ ក្រោយតារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានលាចាក លោកនេះទៅកាន់លោកខាងមុន ដោយសារជំងីសួត និងក្រលៀន ខណៈដែលថ្ងៃនេះ គឺជាថ្ងៃរៀបចំបុណ្យ គម្រប់៧ថ្ងៃនៃបុណ្យសព របស់ខេមរៈ ស្រីពៅ ផងដែរ។ បទចម្រៀងល្បីៗ ជាច្រើនបទ ដែលជាបទបែបមនោ សញ្ចេតនាស្នេហា បែបកម្សត់ ដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើ នឹករឭកដល់រូបនាង និងស្តាយ ស្រណោះគ្រប់ៗគ្នា ពេលឮសំនៀងនាង តាមរយៈចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទចម្រៀង ល្បីៗ របស់ តារាចម្រៀង ខេមរៈ ស្រីពៅ ស្ដាប់ពិតជាកំសត់ ក៏ដូចជាសែនស្រណោះ ដល់រូបនាងជាខ្លាំង។

បទចម្រៀងល្បីៗ ប្រមាណ១០បទ ត្រូវបានផលិតកម្មសាន់ដេ លើកយកមកបង្ហាញ ក៏ដូចជារំឭក ដល់សំនៀង ដ៏មានទឹកដម និងក្រអួនក្រអៅ របស់តារាចម្រៀង ខេមរៈ ស្រីពៅ ធ្វើឲ្យទស្សនិកជនជាច្រើន ស្ទើរតែស្រក់ទឹក ភ្នែក ក្រោយពេលបានឮតែសំនៀង ខណៈដែលរាងកាយ របស់នាងត្រូវរលាយបាត់បង់ពីលើលោកនេះហើយ។ បទចម្រៀងកម្សត់ៗទាំង១០នោះ ដែលសាន់ដេ បានជ្រើសរើស ដើម្បីរំឮកដល់ កញ្ញា ខេមរៈ ស្រីពៅ នោះ រួមមានដូចជា «លើសពី Fan បានអត់»,«ក្លាយជាមេរំខាន ព្រោះស្រឡាញ់បង», «អវត្តមានបទជីវិតអូនរស់ សុខគ្រាន់បើ»,«ត្រឹមមនុស្សសម្រាប់បងលេងសើច»,«រស់គ្មានបងមិនបាន»,«សុខៗប្រាប់ថាបែក»,«ចង់បែក ក៏បែកបាន», «ប៉ុន្មានម៉ោងទៀតទើបបងចេះស្មោះ»,«ខឹងប្រចណ្ឌព្រោះស្នេហ៍បង»និង«គេក្បត់យ៉ាង ណាក៏ ទ្រាំ»។

គួររំឭកផងដែរថា តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាព នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយសារជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ ខណៈដែលថ្ងៃនេះ គឺជាថ្ងៃរៀបចំបុណ្យ ៧ថ្ងៃ របស់កញ្ញា ខេមរៈ ស្រីពៅ។ សូមវិញ្ញាណក្ខន្ធ របស់កញ្ញា ទៅកាន់សុគិភពកុំបី ឃ្លៀងឃ្លៀតឡើយ៕

សូមប្រិយមិត្តទស្សនិកជន តាមដានសណ្ដាប់ ជាមួយនឹងបទចម្រៀងរបស់ កញ្ញា ខេមរៈ ស្រីពៅ ដូចតទៅ៖

ពិធីបុណ្យ ខេមរៈ ស្រីពៅ
ធាតុ ខេមរៈ ស្រីពៅ
សារររបស់ផលិតកម្ម

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ