ភ្នំពេញ៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃពិសេស ថ្ងៃខួបកំណើតរបស់តារាចម្រៀងសម្លេងផ្អែម កញ្ញាមាស សុខសោភា ដែលក្នុងនោះមានបណ្តាអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្ររបស់នាងបាននាំគ្នា ចូលរួមជូនពរដល់រូបនាងគ្រប់គ្នាតែម្តង។

តែអ្វីដែលកាន់តែពិសេសនោះ នៅក្នុងឆ្នាំថ្មីនេះឃើញថាតារាស្រីរូបនេះពិតជាមានសុភមង្គល និងក្តីសុខយ៉ាងខ្លាំង ព្រោះនាងបានទទួលនូវភាពកក់ក្តៅយ៉ាងខ្លាំង ដែលគ្រួសារនាង បានផ្តល់នៅក្នុងថ្ងៃដ៏ពិសេសមួយនេះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ ត្រូវបានបងប្រុសជាទីស្រលាញ់ ក៏ដូចជាកញ្ញាសុខ ពិសី និងសមាជិកគ្រួសាររបស់នាង បាននាំគ្នាចូលរួមធ្វើការ Surprise នំខេក ជាមួយនឹងកាដូជាច្រើន ធ្វើឲ្យនាងរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ ក៏មានមហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់នាង បាននាំគ្នា ស៊ែរបង្ហោះរូបភាពជូនពរដល់តារាចម្រៀងស្រី ដែលពោរពេញដោយសមត្ថភាពមួយនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

បងប្រុសមាស សុខសោភា Surprise នាង
បងប្រុសមាស សុខសោភា Surprise នាង
មាស សុខសោភា និងសុខ ពិសី
មាស សុខសោភា និងសុខ ពិសី
ខួបកំណើតមាស សុខសោភា
បងប្រុសមាស សុខសោភា Surprise នាង
ខួបកំណើតមាស សុខសោភា
បងប្រុសមាស សុខសោភា Surprise នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា