ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយ គូស្នេហ៍តារាចម្រៀង លោកងួន ចាន់ដេវីត និងកញ្ញាទេព បូព្រឹក្ស កាន់តែផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មហាជនជាច្រើនមានការចាប់អារម្មណ៍លើគូស្នេហ៍មួយគូនេះ ព្រោះអ្នកទាំង២តែងតែមើលថែនិងផ្តល់ភាពកក់ក្តៅឲ្យគ្នាជានិច្ច។ តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ តារាចម្រៀងប្រុសរូបនេះស្រលាញ់កញ្ញាទេព បូព្រឹក្ស ខ្លាំងរហូតបានសម្រេចចិត្តចំណាយស្បែកសាក់រូបនាងនៅលើដៃទៀតផង ដែលបានធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំមើលនៅពេលដែលចេញរូបរាងគ្រប់លក្ខណៈ។

ពេលនេះរូបរាងសាក់មួយនេះក៏បានធ្វើឡើងរួចជាស្រេច ដេវីត ព្រមបង្ហាញដល់មហាជនបានឃើញពេញភ្នែក។  ចំណែកខាងស្រីបានពោលថា៖ «អរគុណបងសម្លាញ់ សូមកុំឲ្យតែជាប់នៅនឹងដៃណា ឲ្យជាប់នឹងបេះដូងជារៀងរហូតផង សម្រាប់អូនមិនសុំនៅក្បែរគ្នាយូរពេកទេ គឺសុំត្រឹមមួយជីវិតបានហើយ G-Devith True love»។

អ្នកគាំទ្រមានក្តីរំភើប និងសប្បាយចិត្តនៅពេលបានឃើញពួកគេមានក្តីសុខ និងស្រលាញ់គ្នាខ្លាំងយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ងួន ចាន់ដេវីត និងទេព បូព្រឹក្ស
ងួន ចាន់ដេវីត និងទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ដៃដេវីត សាក់រូបទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស