ភ្នំពេញ៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានបញ្ចេញMVបទថ្មីរបស់ខ្លួនមួយបទ មានចំណងជើងថា “ព្រោះកូនអូនទ្រាំគ្រប់យ៉ាង” កំពុងតែធ្វើឲ្យ មហាជនក៏ដូចជាអ្នកគាំទ្ររបស់នាង ស្ទើរតែស្រក់ទឹកភ្នែកតាម។

យ៉ាងណាមិញ ផ្អែកលើបទចម្រៀងដ៏អន្លង់អន្លោចមួយបទនេះដែរ ពិតជាមានអត្ថន័យចាក់ដោតខ្លាំងមែនទែន ដោយក្នុងMVនោះ បានសម្តែងរៀបរាប់ពីជីវិតគ្រួសារ ដែលប្តីមិនដែលខ្វាយខ្វល់ពីប្រពន្ធ និងទុកប្រពន្ធឲ្យចោលម្នាក់ឯង សូម្បីតែពេលនាងសម្រាលកូន ក៏បុរសជាប្តីមិនគិតគូមើលថែរក្សាដែរ។

ម៉្យាងវិញទៀត MV “ព្រោះកូនអូនទ្រាំគ្រប់យ៉ាង” នេះ ក៏មានបង្កប់អត្ថន័យអប់រំដ៏មានន័យ សម្រាប់បុរសៗដែលជាស្វាមីមួយចំនួន កុំឲ្យយកតម្រាប់តាមផងដែរ។

ទោះជាយ៉ាងណាក្តី បទចម្រៀងដ៏មានអត្ថន័យនេះ ក៏កំពុងតែមានអ្នកគាំទ្រយ៉ាងច្រើន នាំគ្នាចែករំលែកតៗគ្នានៅលើបណ្តាញសង្គម មិនតិចពាន់ដងនោះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទចម្រៀងរបស់ សុគន្ធ និសា ពីរោះនិងមានអត្ថន័យចាក់ដោតយ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា៖

បទ​ ព្រោះកូនអូនទ្រាំគ្រប់យ៉ាង
បទ​ ព្រោះកូនអូនទ្រាំគ្រប់យ៉ាង
បទ​ ព្រោះកូនអូនទ្រាំគ្រប់យ៉ាង
បទ​ ព្រោះកូនអូនទ្រាំគ្រប់យ៉ាង
បទ​ ព្រោះកូនអូនទ្រាំគ្រប់យ៉ាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា