ភ្នំពេញ៖ បើទោះបីជា មានព្យុះភ្លៀងប៉ុណ្ណា ក្នុងរយៈពេលមួយរយៈចុងក្រោយនេះ គេនៅតែសង្កេតឃើញថា តារាចម្រៀងស្រី ទេព បូព្រឹក្ស នៅតែមានសន្ទុះខ្លាំងជាងមុនទៅទៀត នៅក្នុងវិស័យសិល្បៈ។

ជាពិសេស បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងតែមានការមមាញឹកក្នុងការច្រៀង តាមបណ្តាកម្មវិធីធំនានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនផងដែរ រហូតរកពេលសម្រាកស្ទើរតែមិនមានសម្រាប់ខ្លួនឯង។

ក្នុងនោះដែរ កាលពីយប់មិញនេះដែរ ទេព បូព្រឹក្ស ក៏បានបង្ហាញនូវគ្រឿងពេជ្រមួយឈុតថ្មី ក្រោយហាងពេជ្រមួយកន្លែង បានធ្វើការរចនាម៉ូតយ៉ាងស្រស់ស្អាត ទៅនាង។ ចំណែកឯតម្លៃវិញ ក៏ថ្លៃមិនធម្មតាដែរ ដោយគ្រាន់តែខ្សែ.ក មួយមានតម្លៃទៅដល់៤២,៥០០ ដុល្លារ និងក្រវិលមួយគូវិញ មានតម្លៃ១៣,៥០០ ដុល្លារ ឯណោះ។

ប៉ុន្តែក្រោយពីរូបថតទាំងនេះ ត្រូវបានល្បីសុះសាយពេញបណ្តាញសង្គម ក៏មានបណ្តាអ្នកឌឺដងផ្លែផ្កាឲ្យនាង ដោយគិតថា នាងយកលុយដែលបានមកពី គេសងជំងឺចិត្តលើកមុន មកទិញពេជ្រពាក់ ឡូយឆាយ ទៅវិញ។

ដោយនៅមិនសុខ កញ្ញា ទេព បូព្រឹក្ស ក៏បានចេញមុខ មកសរសេររៀបរាប់ ទាក់ទងនូវរឿងដែលនាងទិញគ្រឿងពេជ្រពាក់ ព្រោះនាងមិនចង់ឲ្យគ្រប់គ្នា មានការច្រឡំតទៅទៀត។ ជាមួយគ្នានោះ នាងបានសរសេរថា «សុំឈប់ប្រើពាក្យឌឺដងខុសរបៀបដាក់ខ្ញុំទៀតទៅបងប្អូន រឿងលុយមួយមុឺនដុល្លារ នោះទៀតទៅ ខ្ញុំទៅដើរលេងជាមួយគ្រួសារខ្ញុំក៏ថា ងាប់បានមួយមុឺនហើយ ហើយខ្ញុំទិញគ្រឿងអលង្ការពាក់ ក៏ថាដោយសារលុយនឹង ចឹងខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃជាង៧ឆ្នាំនេះមកយ៉ាងម៉េចវិញបង ហើយបើបងបងអត់ឃើញខ្ញុំយកទៅលុយនោះទៅណាខ្លះទេហា មានបានមើលព័ត៌មាននៅថាខ្ញុំធ្វើដូចពាក្យខ្ញុំយាយអត់ជួយអង្គការ និងសិល្បៈករ ចាស់ចាស់ និង មន្ទីរពេទ្យគន្ធបុប្ផា ហើយបានដល់បងអេ រដ្ឋា ដែរ ហើយបានទៅវត្តចូលបុណ្យធ្វើវិហារទៀតណាបង បងប្អូនម៉េចបានចឹងទាល់ត្រូវរៀបរាប់ប្រាប់ម្តងហើយម្តងទៀតចឹង បងប្អូនហើយ យូរយូរទៅបងប្អូនចង់កាន់ជើងមនុស្សខូចឬ?ហ៊ឹម ។ ហើយសុំចប់​ណាបងប្អូនសូមគិតពិចារណាផងមុននឹងបងប្អូនshareរឺcomment ហើយសំរាប់គ្រឿងអលង្កានេះបើចង់ដឹងតំលៃថាមួយឈុតនេះប៉ុន្មានអាចចូល page Seng Chenda ហើយសួរតម្លៃបានណា សង្ឃឹមថាបងប្អូនមួយចំនួនដែលតែងតែប្រើពាក្យនេះលើខ្ញុំនឹងយល់»។

គួររំលឹកផងដែរថា តារាស្រីរូបនេះ មិនមែនទើបតែទិញគ្រឿងពេជ្រ តែម្តងនេះទេ ​គឺសឹងតែគ្រប់ពេល នាងតែងចំណាយលុយទិញរបស់ថ្លៃ ទុកជាកាដូជូនខ្លួនឯង ដែលខំធ្វើការហត់នឿយកន្លងមក៕

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
គ្រឿងពេជ្រ របស់នាង ទើបបង្ហាញយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស