ត្បូងឃ្មុំ៖ មុននេះបន្តិចស្រាប់តែលេចដំណឹងថា តារាកំប្លែងភ្នែកតូចនាយកុយ និងតារាកំប្លែងមាឌតូច នាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរថយន្តរបស់លោកម៉ាក ឡង់គ្រីស័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AR-9968 ត្រូវខ្ទេចខូចខាតទាំងស្រុង។

ហេតុការណ៍មួយនេះ បានកើតនៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្តរបស់លោកបានបែកកង់រ៉េ ទៅបុកដើមឈើមួយកន្លែង ទិសដៅ រថយន្ត បើកបរពីខេត្តរតនគិរី ទៅក្រុងភ្នំពេញ ដោយនៅក្នុងនោះក៏មានតារាកំប្លែងមាឌតូចនាយក្រិន បានជិះជាមួយគ្នាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះស្ថានភាពនៅពេលនេះ របស់លោកគឺមិនធ្ងន់ធ្ងរប៉ុន្មាននោះទេ ក៏ប៉ុន្តែនៅតែរងចាំមើលបន្តទៀត ថាហេតុការណ៍ទាំងនេះយ៉ាងណាខ្លះ។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកគាំទ្រជាច្រើនក៏បានជូនពរលោកឲ្យឆាប់ជាសះស្បើយ នៅក្នុងស្ថានភាពហេតុការណ៍ដ៏អាក្រក់មួយនេះផងដែរ។

យ៉ាងណាមិញ ខ្មែរឡូត នឹងបន្តផ្សព្វផ្សាយ ជូនប្រិយមិត្តបន្តទៀត! 

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ
នាយកុយ ជួបគ្រោះថ្នាក់
នាយកុយ ជួបគ្រោះថ្នាក់
នាយក្រិន ជួបគ្រោះថ្នាក់
ឡាននាយកុយ ដែលជួបគ្រោះថ្នាក់
ឡាននាយកុយ ដែលជួបគ្រោះថ្នាក់
ឡាននាយកុយ ដែលជួបគ្រោះថ្នាក់
ឡាននាយកុយ ដែលជួបគ្រោះថ្នាក់
ឡាននាយកុយ ដែលជួបគ្រោះថ្នាក់
ឡាននាយកុយ ដែលជួបគ្រោះថ្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ក្រិន