ភ្នំពេញ៖ ប្រិយមិត្តក៏ដូចជាអ្នកគាំទ្ររបស់តារាវ័យក្មេងកញ្ញា ទេព បូព្រឹក្ស ច្បាស់ជាជ្រាបហើយ នូវរឿងរ៉ាវស្នេហារបស់នាង និងកម្លោះសង្ហា ជី ដេវីត ថាមានទំនាក់ទំនងយ៉ាងផ្អែមល្ហែម និងស្អិតរមួតបែបណានោះ។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ គូស្នេហ៍មួយគូនេះបាន Live វីដេអូនៅលើបណ្តាញសង្គម បង្ហាញពីសកម្មភាពធ្វើដំណើរទៅមន្ទីពេទ្យគន្ធបុប្ផាដើម្បី បរិច្ចាគទឹកប្រាក់ដែលទទួលពីសំណងជះស្រាមកលើកញ្ញា ទេព បូព្រឹក្ស។

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍នៅលើវីដេអូ Live បន្ថែមទៀតនោះ កញ្ញា ទេព បូព្រឹក្ស បានចាប់ដៃរបស់លោក ជី ដេវីត ដើម្បីបង្ហាញរូបនាងយ៉ាងធំ ដែលសាក់នៅលើដៃរបស់លោក ដោយនាងបាននិយាយថា៖ “ឡូយណាស់ គេសាក់រូបសង្សារគេ”។

ទោះជាយ៉ាងណាក្តី សម្រាប់រូបសាក់នោះដែរ មិនទាន់រួចរាល់មួយរយភាគរយនោះទេ គឺសល់ការចាក់ពណ៌នៅលើរូបនោះបន្ថែមទៀត។ លើសពីនេះ អ្នកគាំទ្រពិតជាសរសើរដល់លោក ជី ដេវីត ខ្លាំងមែនទែន ដែលរូបលោកស្រលាញ់កញ្ញា ទេព បូព្រឹក្ស ខ្លាំង ដល់ថ្នាក់ហ៊ានចំណាយសាច់ ចាក់សាក់រូបសង្សារខ្លួនយ៉ាងធំនៅលើដៃ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បូព្រឹក្ស និង ដេវីត
បូព្រឹក្ស និង ដេវីត
បូព្រឹក្ស និង ដេវីត
បូព្រឹក្ស និង ដេវីត
ស្នាមសាក់រូប ទេព បូព្រឹក្ស
ស្នាមសាក់រូប ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស