ឥណ្ឌា៖ ក្រោយពីមានស្ថានភាពជំងឺយ៉ាងធ្ងន់ធ្ងរ តារាសម្តែងស្រី កញ្ញា នៅ ណាវីន បានបញ្ចូនទៅប្រទេសឥណ្ឌា ដើម្បីសម្រាកព្យាបាល និងវះកាត់ប្តូរក្រលៀន។

យ៉ាងណាមិញ នៅពេលនេះ ស្រាប់តែមានដំណឹងដ៏គួរឲ្យរំភើប សម្រាប់តារាសម្តែងរូបនេះ នៅពេលដែលឃើញគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពកញ្ញា នៅ ណាវីន សម្រាកក្នុងមន្ទីពេទ្យ ដោយបានសរសេរសារមួយយ៉ាងខ្លីថា នាងវះកាត់ទទួលបានជោគជ័យហើយ។

តួយ៉ាង បើទោះជាពេលនេះនាង ទទួលការវះកាត់ដោយជោគជ័យក៏ពិតមែន ប៉ុន្តែកញ្ញា ណាវីន នៅតែត្រូវសម្រាកព្យាបាលជំងឺនៅប្រទេសឥណ្ឌា ដើម្បីបន្តនិងតាមដានស្ថានភាពរបស់នាង។

ទោះជាយ៉ាងណាក្តី ចំពោះដំណឹងមួយនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ហើយពួកគេក៏បានជូនពរនាង ឲ្យឆាប់ជាសះស្បើយត្រលប់មកប្រទេសវិញ និងអាចចូលរួមសម្តែងក្នុងរឿងម្តងទៀត ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

នៅ ណាវីន
ស្ថានភាពនៅ ណាវីន
ស្ថានភាពនៅ ណាវីន
ស្ថានភាពនៅ ណាវីន
ស្ថានភាពនៅ ណាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាវីន