ថៃ៖ មួយរយៈពេលចុងក្រោយនេះឃើញថា ស្ថានភាពជំងឺរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយសានម៉ៅ ហាក់ដូចជាមិនបានធូរស្បើយបន្តិចសោះឡើយ ក្រោយលោកបានធ្លាក់ខ្លួនចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ អស់ពេលជាច្រើនថ្ងៃមកនេះ។

ឃើញដូច្នោះបណ្តាអ្នកគាំទ្រជាច្រើន និងមិត្តរូមសិល្បៈ ក៏បាននាំគ្នាសួរសុខទុក្ខ និងផ្តល់ជាថវិការមួយចំនួន ដើម្បីសម្រួលការចាយវាយនៅក្នុងការព្យាបាលរបស់លោក ខណៈពេលដែរ លោកត្រូវយកទៅប្រទេសថៃ ដើម្បីធ្វើការពិនិត្យព្យាបាលបន្ថែមទៀតកាលពីពេលម្សិលមិញនេះ។

ដោយសារតែការខ្វះខាត និងចង់ឲ្យតារារូបនេះឆាប់ជាសះស្បើយ គ្រួសាររបស់លោកក៏ដាច់ចិត្តយកប្លង់ផ្ទះ ឡាន យកទៅបញ្ចាំទាំងអស់ ដើម្បីយកប្រាក់ទាំងនោះធ្វើការព្យាបាលដល់លោក ដែលកំពុងជួបទុក្ខលំបាក សរុប១៥០០០ដុល្លារ។ តែចំណាយផ្សេងៗ ប្រាក់ទាំងនោះក៏សឹងតែជិតអស់ទៅហើយ។

តាមសម្តីនៅក្នុងការរៀបរាប់របស់អ្នកនាងចន ច័ន្ទលក្ខិណា បានបញ្ជាក់ឲ្យដឹងថា៖«ពេលនេះលោកពូ សានម៉ៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយដែលស្ថិតនៅខេត្តស៊ីសាកេត ប្រទេសថៃ អំឡុងពេលលោកពូព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសខ្មែរក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល២១ថ្ងៃគាត់ចំណាយអស់ជិត ១ម៉ឺនដុល្លារ គ្រួសាររបស់លោកពូបាន យកផ្ទះ និងឡាន ទៅបញ្ចាំបានថវិកាចំនួន ១ម៉ឺន៥ពាន់ដុល្លារ ដើម្បីយកលោកពូទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ហើយមកដល់ពេលនេះគឺគាត់បានចំណាយលើថ្លៃរថយន្តសង្គ្រោះពីភ្នំពេញដល់ព្រំដែនខ្មែរថៃអស់ ៣ពាន់ដុល្លារ ហើយថ្លៃរថយន្តសង្គ្រោះពីព្រំដែនខ្មែរថៃទៅខេត្តស៊ីសាកេត ប្រទេសថៃគឺចំណាយអស់ជាង ៧ពាន់បាត នេះគ្រាន់តែថ្លៃរថយន្តដឹកអ្នកជំងឺទេ ថ្លៃព្យាបាលគឺមិនទាន់ដឹងនៅឡើយទេ ។ពេលនេះស្ថានភាពរបស់លោកបានធូរបន្តិចហើយ ។ ខ្ញុំសូមជូនពរអោយលោកពូឆាប់ជាពីជំងឺទាំងឡាយ៕

នាយសានម៉ៅ និងគ្រត
នាយសានម៉ៅ
នាយសានម៉ៅ កំពុងឈឺធ្ងន់
នាយសានម៉ៅ កំពុងនៅប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]