ភ្នំពេញ៖ ពិតជាគួរឲ្យត្រេកអរជំនួស តារាចម្រៀងស្រីចាស់វស្សា មាស សុខសោភា ក្រោយពីចូលប្រឡូកសិល្បៈជាង១០ឆ្នាំ ថែមទាំងមានវ័យក៏កាន់តែជ្រេរទៀតនោះ ទីបំផុតពេលនេះនាងបានរកឃើញសុភមង្គលយ៉ាងពិតប្រាកដ និងបើកចំហរជាសាធារណៈ ជាមួយនឹងគូស្នេហ៍សំណព្វចិត្តរបស់នាង ដែលមានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយ។

ជាការពិតណាស់ បច្ចុប្បន្ននេះគេសង្កេតឃើញថា តារាចម្រៀងស្រីពិរពេញទៅដោយទឹកដមសម្លេងរូបនេះ កាន់តែបើកចំហរពីភាពផ្អែមល្អែម ជាមួយនឹងគូស្នេហ៍បណ្តូលចិត្តនៅលើបណ្តាញសង្គមជាញឹកញាប់។ មិនតែប៉ុណ្ណោះ មួយរយៈមុននេះ អ្នកទាំងពីរថែមទាំងបាន ថតនូវMV ចម្រៀងស្នេហារ៉ូមែនទិកបទ « Everywhere Together» ជាមួយគ្នាថែមទៀតផង។

លើសពីនេះ ដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីឆ្នាំ២០១៩មិនទាន់ តារាចម្រៀងស្រី មាស សុខសោភា ក៏បានបង្ហោះនូវរូបថតស្វីតៗជាមួយគូស្នេហ៍របស់នាង ខណៈពេលដែលពួកគេទៅដើរលេងកម្សាន្ត នៅឯឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយកន្លែង។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏កំពុងតែទន្ទឹងរងចាំ ស្តាប់ដំណឹងល្អរបស់អ្នកទាំងពីរ សង្ឃឹមថាអ្នកទាំងពីរនឹង ប្រកាសវេលាជ័យចូលរោងការតាមប្រពៃណីខ្មែរ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕  

មាស សុខសោភា និងគូស្នេហ៍
មាស សុខសោភា និងគូស្នេហ៍
មាស សុខសោភា និងគូស្នេហ៍
មាស សុខសោភា និងគូស្នេហ៍
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា