ភ្នំពេញ៖ ប្រធានបទក្តៅ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលនៅក្នុងឆ្នាំ២០១៨ តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ជះស្រាបៀរ ខណៈពេលដែលកំពុងច្រៀង ត្រូវបានបញ្ចប់ ដោយស្នាមញញឹម រីឯថវិកាជាង១ម៉ឺនដុល្លារ នាងក៏បាននាំយកទៅឲ្យមន្ទីរពេទ្យក៏ដូចជាជួយតារាចាស់ៗជាច្រើនដួង ដែលកំពុងជួបបញ្ហា។

បន្ទាប់រឿងដ៏សោកសៅនេះបានកន្លងផុតទៅ ឆ្នាំថ្មី២០១៩ក៏បានមកដល់ តារាស្រីរូបនេះក៏បានបង្ហាញភាពរឹងមាំ ជាថ្មី ឡើងច្រៀងតាមរយៈការប្រគំតន្ត្រីឆ្លងឆ្នាំ និងធ្វើការតាមធម្មតា ជាមួយនឹងមិត្តរួមសិល្បៈជាច្រើនដួង។

ទន្ទឹមនឹងនេះដែរ នាងក៏បានបង្ហាញនូវភាពរឹងមាំ ឡើងច្រៀងយ៉ាងស្វាហាប់ បង្ហាញស្នាមញញឹម ភាពជឿជាក់ទៅកាន់អ្នកគាំទ្រ ក្រោយកើតរឿងហេតុដ៏ភ្ញាក់ផ្អើលនៅក្នុងឆ្នាំចាស់ ហើយនេះក៏ជាឆាកទី១ហើយ នៅក្នុងការវិលត្រលប់មកច្រៀងវិញរបស់នាង។

ក្រោយពីបានទស្សនាការសម្តែងច្រៀងរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ក៏បានសរសើរដល់រូបនេះ ដែលមានជាមនុស្សស្រីដែលរឹងមាំតស៊ូបានគ្រប់រឿង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បាននាំគ្នាលើកទឹកចិត្តនាង បន្តទៀតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស ពេលកើតរឿង
ទេព បូព្រឹក្ស ពេលកើតរឿង
ទេព បូព្រឹក្ស ឡើងច្រៀងក្រោយជួបរឿងមិនល្អ
ទេព បូព្រឹក្ស ឡើងច្រៀងក្រោយជួបរឿងមិនល្អ
ទេព បូព្រឹក្ស ឡើងច្រៀងក្រោយជួបរឿងមិនល្អ
ទេព បូព្រឹក្ស ឡើងច្រៀងក្រោយជួបរឿងមិនល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស