ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ហង្ស ម៉ារីនី បានចាកឆ្ងាយពីសិល្បៈយូរឆ្នាំក៏ដោយ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ដោយសារតែ បច្ចុប្បន្ន នាងបានបើកលក់ ផលិតផលថែរក្សសម្ផស្ស តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។

កាលពីថ្មីៗនេះ មានហ្វេនមួយចំនួនបានធ្វើការប្រៀបធៀបសម្រស់របស់ តារាស្រីរូបនេះ ជាមួយនឹងតារាហ្វីលីពីន នាងMarian Rivera ភាគច្រើន គេហៅ ម៉ារីម៉ា។ ជាពិសេស ពួកគេ ក៏បានរករូបណា ដែលអ្នកទាំងពីរបានកាច់ស្ទាយ៍ដូចគ្នាផងដែរ។

ជាពិសេស នៅពេលដែលដាក់ជិតគ្នាបែបនេះ មើលទៅពិតជាដូចជាខ្លាំងណាស់ ទាំងច្រមុះ និងទម្រង់មុខ។ ហើយជារឿងមួយដែលចាប់អារម្មណ៍ផងដែរ ដែលហ្វេនៗរបស់នាង ចេះរកនឹកឃើញថា នាង មានមុខស្រដៀងនឹងតារាហ្វីលីពីន យ៉ាងដូច្នេះ៕

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី និងនាងម៉ារីម៉ា
ហង្ស ម៉ារីនី និងនាងម៉ារីម៉ា
ហង្ស ម៉ារីនី និងនាងម៉ារីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី