ភ្នំពេញ៖ កាលពីយប់មិញនេះ រឿងរ៉ាវរបស់កញ្ញា ទេព បូព្រឹក្ស បានបង្កការភ្ញាក់ដល់សំណាក់មហាជនទូទាំងប្រទេសយ៉ាងខ្លាំង នៅពេលដែលនាងត្រូវគេជះស្រាបៀរលើ ខណៈនាងកំពុងតែច្រៀងនៅលើឆាក។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវដ៏មិនគួរឲ្យជឿបែបនេះកើតឡើង មានមហាជនជាច្រើនកើតទុក្ខ មិនសុខចិត្តចំពោះបញ្ហានេះទាល់តែសោះ ហើយគ្រប់គ្នាបានបញ្ចេញមតិឲ្យសមត្ថកិច្ចត្រូវតែជួយរកយុត្តិធម៌ឲ្យនាង។

ម៉្យាងវិញទៀត ខណៈពេលដែលបញ្ហានេះទើបតែបញ្ចប់ភ្លាមៗ គេក៏សង្កេតឃើញមានតារាសម្តែងជើងចាស់មួយរូបគឺ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខបង្ហោះសារ យ៉ាងក្តែងៗ ដើម្បីជួយកញ្ញា ទេព បូព្រឹក្សថា៖ “សូមបងប្អូនជួយស៊ែរម្នាក់មួយផងដើម្បីជួយរកយុត្តិធម៌ជូនប្អូនស្រីទេព បូព្រឹក្ស ។ បើក្នុងករណីគ្មានយុត្តិធម៌សម្រាប់ប្អូនស្រី Tep Boprek ទេ ស្អែកនេះ សមាគមសិល្បករខ្មែរ និងឲ្យមេធាវីទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក”

ទោះជាយ៉ាងណាក្តី សម្រាប់រឿងរ៉ាវនេះដែរ បើនៅតែមិនមានដំណោះស្រាយណាមួយដល់កញ្ញា ទេព បូព្រឹក្ស នោះទេ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ នឹងចេញមុខតាមផ្លូវច្បាប់ ដើម្បីរកមុខជនដៃដល់ និងយុត្តិធម៌សម្រាប់ បូព្រឹក្ស ផងដែរ៕

ចន ច័ន្ទលក្ខិណា
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
សាររបស់ ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស