ភ្នំពេញ៖ ក្នុងនាមជាតារា មិនថាសម្តែងឬចម្រៀង នៅពេលដែលពួកគេមានកេរ្តិ៍ល្បីល្បាញហើយនោះ អ្នកគាំទ្រជាច្រើនច្បាស់ជាចង់តាមដាននូវរឿងរ៉ាវរបស់ពួកគេ មិនជារឿងទាក់ទងនឹងការងារសិល្បៈ ឬរឿងរ៉ាវផ្ទាល់ខ្លួននោះទេ។

យ៉ាងណាមិញ សម្រាប់រឿងរ៉ាវឯកជន ផ្ទាល់ខ្លួនរបស់តារាមួយចំនួន ពួកគេត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថា សម្រាប់ឆ្នាំ២០១៨នេះ មានតារាខ្លះ ពួកគេហាក់មានជីវិតហាយសូ និងសប្បាយខ្លាំង ព្រោះអ្នកគាំទ្រតែងតែឃើញ តារាទាំងនោះចេញដើរលេងក្រៅប្រទេសជាញឹកញយ ក្រោយពីទំនេរដៃពីការងារសិល្បៈ ។

តួយ៉ាង ខាងក្រោមនេះ គឺជាតារា៣ដួង ដែលពួកគេឧហ្សាសចេញដើរលេងក្រៅប្រទេសជាញឹកញាប់ ហើយដោយសារតែបែបនេះហើយ តារាទាំងបីដួងនោះ ក៏ត្រូវជាប់ឈ្មោះជាតារាដែល ចេញដំណើរកម្សាន្តក្រៅប្រទេសច្រើនជាងគេ នៅក្នុងឆ្នាំ ២០១៨ នេះផងដែរ៕

តោះកុំឲ្យខាតពេលយូរ តាមដានខាងក្រោម៖

១. កញ្ញា ឈិត សុវណ្ណបញ្ញា

បើសិនជាប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់តារាចម្រៀងជ្រកក្រោមផលិតកម្ម ថោន រូបនេះ ច្បាស់ជាជ្រាបហើយ ថាកញ្ញា ឈិន សុវណ្ណបញ្ញា ចូលចិត្តធ្វើដំណើរកម្សាន្តក្រៅប្រទេស ខ្លាំងប៉ុណ្ណានោះ។ សម្រាប់ឆ្នាំនេះ កញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើដំណើរកម្សាន្តទៅប្រទេសជាច្រើនដូចជា ប្រទេសហុងកុង សឹង្ហបូរី ប្រទេសថៃ ប្រទេសបារាំង ប្រទេសSwitzerland និង ចក្រភពអង់គ្លេស។ 

ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា

២. លោក សុគន្ធ ថេរ៉ាយុ

សម្រាប់កម្លោះសង្ហាររូបនេះវិញ ក៏មិនចាញ់កញ្ញា ឈិត សុវណ្ណបញ្ញា ប៉ុន្មានដែរ។ នៅក្នុងឆ្នាំនេះ អ្នកគាំទ្រសង្កេតឃើញថា លោកធ្វើដំណើរទៅច្រើនប្រទេសដូចជា ចក្រភពអង់គ្លេស ប្រទេសបារាំង ប្រទេសចិន ប្រទេសថៃ។ 

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ

៣. កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា

ចំពោះតារាសម្តែងស្រីជួរមុខ ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងខ្សែភាពយន្តភាគរឿង “កូនពស់កេងកង” កញ្ញា ម៉ាក សែនសូនីតា ហាក់មានភាពមមាញឹកខ្លាំងក្នុងការងារសិល្បៈ ក៏ប៉ុន្តែបើទោះជាតារាសម្តែងរូបនេះ រវល់យ៉ាងណាក្តី ក៏នាងនៅតែឆ្លៀតពេលធ្វើដំណើរកម្សាន្តទៅប្រទេសជាច្រើន ដូចជា ប្រទេសថៃ ប្រទេសអាយឡែន (Iceland) ប្រទេសហ្វីលីពីន៕ 

តូតា
តូតា
តូតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ