ភ្នំពេញ៖ ប្រាកដជាមានមិត្តៗយុវវ័យជាច្រើន បានស្គាល់តារាចម្រៀងស្រីវ័យក្មេង ឃ្យូត គួរឲ្យស្រលាញ់ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបច្ចុប្បន្នទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើន។ 

ជាការពិតណាស់ អតីតបេក្ខជន The Voice Cambodia រដូវកាលទី២ រូបនេះ ត្រូវបានប្រិយមិត្តស្រលាញ់ពេញចិត្តជាខ្លាំង ទៅលើការបកស្រាយចម្រៀងជាភាសាបរទេស (អង់គ្លេស) របស់នាង។ ព្រោះជាក់ស្ដែង ការបញ្ចេញតុងសំឡេងស្រែកច្រៀងរបស់នាង គឺពិតជាល្អមិនចាញ់តារាបរទេសនោះឡើយ។ 

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ នៅលើហ្វេសប៊ុកផេករបស់ម្ចាស់បទ «ត្រូវការកម្លាំងចិត្ត» កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានបង្ហោះចែកចាយនូវវីដេអូឃ្លីប បកស្រាយចម្រៀងជាភាសាអង់គ្លេសមួយបទ ដែលធ្វើឲ្យមានការស៊ែរចែកចាយបន្ត ពីសំណាក់អ្នកគាំទ្រជាច្រើន និងបានបញ្ចេញមតិសរសើរពីទឹកដមសំឡេងដ៏ល្អរបស់នាងផងដែរ។ 

នៅក្នុងវីដេអូឃ្លីបនោះ តារាចម្រៀងស្រី កញ្ញា រ៉េត ស៊ូហ្សាណា បានធ្វើការបកស្រាយចម្រៀងមួយបទដែលមានចំណងជើងថា «That Girl» ជាមួយនឹងការដាក់មនោសញ្ចេតនា តម្អូញតម្អែរនៅក្នុងបទចម្រៀង បានយ៉ាងពីរោះរណ្ដំ ដែលធ្វើឲ្យអ្នកស្តាប់ស្លុងអារម្មណ៍ទៅតាមនាង និងបទចម្រៀង។ 

គួរឲ្យដឹងផងដែរថា តាំងពីកញ្ញា រ៉េត ស៊ូហ្សាណា បានឈានជើងចូលក្នុងសង្គមសិល្បៈមក ឃើញថាតារាចម្រៀងស្រីរូបនេះ មានការគាំទ្រយ៉ាងខ្លាំង ទាំងទៅលើទឹកដមសំឡេង និងរូបសម្រស់ គឺស្រស់ស្អាតមិនចាញ់តារាស្រីដទៃឡើយ៕

តោះដើម្បីជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា