ភ្នំពេញ៖ ជាការពិតណាស់នៅក្នុងសង្គមសិល្បៈ មិនថាបរទេស ឬនៅប្រទេសខ្មែរនោះទេ តារាល្បីៗភាគច្រើន គឺត្រូវបានមហាជនជនជាពិសេសអ្នកគាំទ្របាននាំគ្នាចង់ដឹង និងតែងតែតាមដានពីជីវិតឯកជន ភាពឡូយឆាយ របស់ពួកគេនាពេលបច្ចុប្បន្ននេះ។

ជាក់ស្តែងនៅក្នុងអំឡុងឆ្នាំ២០១៨នេះ ឃើញថានៅក្នុងរង្វង់សិល្បៈខ្មែរយើង ក៏ត្រូវបានមហាជនជាច្រើនបាននាំគ្នា ចាប់អារម្មណ៍ទៅកាន់ពួកគេ ជាមួយនឹងជីវិតដ៏សម្បូរបែប មានទ្រនំស្កឹមស្កៃរស់នៅ មានរថយន្តទំនើបៗជិះ និងដើរលេងក្រៅប្រទេសជាញឹកញាប់។

ទាំងនេះក៏ដោយសារតែការ ខិតខំប្រឹងប្រែងរកស៊ី និងឈរឈ្មោះនៅក្នុងសង្គមសិល្បៈ អស់ពេលជាច្រើនឆ្នាំ ទម្រាំតែពួកគេមានថ្ងៃនេះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ត្រូវបានមហាជនជាច្រើនបានសរសើរ ពីការខិតខំប្រឹងប្រែងរបស់ពួកគេសឹងគ្រប់គ្នា។

ដូច្នោះចង់ដឹងថាមានតារារូបណាខ្លះ តាមដានការរៀបរាប់ខ្លះៗ របស់ ខ្មែរឡូត ខាងក្រោមនេះ៖

១)លោកខេមរៈ សិរីមន្ត៖ ក្រោយពីបានបើកទម្លាយជីវិតរឿងគ្រួសារមក តារាប្រុសរូបនេះក៏ចាប់ផ្អើមបង្ហាញនូវជីវិតដ៏ល្អ ជាបន្តបន្ទាប់ ធ្វើឲ្យមហាជនជាច្រើនពិតជាសរសើរដល់លោកយ៉ាងខ្លាំង ចំណែកឯមុខជំនួញនៅក្នុងដៃរបស់លោក ក៏រីកចម្រើនកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។ 

ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត

២)លោកព្រាប សុវត្ថិ៖ តារារូបនេះមិនត្រឹមតែធ្វើឲ្យមហាជនជាច្រើនសរសើរខ្លាំងពីសុភមង្គលគ្រួសារ ដ៏ផ្អែមល្ហែមរបស់លោកនោះទេ តែលោកក៏មានស្ថានភាពជីវភាពហាយសូរ និងមានមុខជំនួញជាច្រើនកាន់ក្នុងដៃ ក៏ប៉ុន្តែខុសត្រង់ថាតារាប្រុសរូបនេះមិនដែល បង្អួត និងបង្ហាញប្រាប់មហាជនដូចតារាដទៃនោះទេ។

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ

៣)កញ្ញាឱក សុគន្ធកញ្ញា៖ ទោះមានវ័យច្រើន មិនទាន់គិតគូពីរឿងរៀបការយ៉ាងណាក្តី តែតារាស្រីរូបនេះ មានជីវិតដ៏ស៊ីវីល័យគួរឲ្យកត់សម្គាល់ មានឡាន និងផ្ទះរស់នៅយ៉ាងស្រស់ស្អាត។ ក៏ប៉ុន្តែ នាងមិនសូវបង្អួត និងបង្ហាញប្រាប់មហាជនពីរឿងសម្ភារៈនិយម ដូចតារាដទៃនោះទេ ហេតុផលទាំងនេះ ទើបមហាជនពេញចិត្តយ៉ាងខ្លាំង៕

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

៤)អ្នកនាងគង់ ចាន់ស្រីមុំ៖ ទោះបីជាបានឃ្លាតពីសិល្បៈយ៉ាងណាក្តី តែតារាស្រីរូបនេះមានជំនួញនៅក្នុងដៃជាច្រើនកន្លែង ចំណែកឯជីវិតរបស់នាងក៏កាន់តែហាយសូរ ស៊ីវីល័យ រស់នៅផ្ទះយ៉ាងធំ និងស្រស់ស្អាតយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះសុភមង្គលនៅក្នុងគ្រួសាររបស់នាងវិញ ក៏ក្លាយទៅជាគ្រួសារដ៏គំរូមួយសម្រាប់មហាជនផងដែរ។

អ្នកនាងគង់ ចាន់ស្រីមុំ
អ្នកនាងគង់ ចាន់ស្រីមុំ
អ្នកនាងគង់ ចាន់ស្រីមុំ

៥)ម៉ាក សែនសូនីតា៖ តារាស្រីរូបនេះមិនត្រឹមតែមានវ័យក្មេងប៉ុណ្ណោះទេ តែនាងមិនចាញ់តារារៀមច្បងឡើយ ព្រោះថាជីវិតឯកជនរបស់នាងពិតជាហាយសូរខ្លាំង បានដើរលេងសឹងគ្រប់ប្រទេស ក្នុងអំឡុងឆ្នាំ២០១៨នេះ។លើសពីនេះទៅទៀត នាងក៏មានមុខជំនួញនៅក្នុងដៃជាច្រើន ក្លាយជាថៅកែវ័យក្មេងអាយុខ្ទង់២០ឆ្នាំ។

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា