ភ្នំពេញ៖ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (“TCMC”) ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធមានកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចធី (ម៉ាឡេស៊ី) និងជាអ្នកចែកចាយផ្ដាច់មុខ ទាំងស្រុងនូវរថយន្ត Nissan ធ្វើការសម្ពោធលក់ជាផ្លូវការនូវរថយន្តថ្មីស្រឡាងជាមួយម៉ាក NISSAN TERRA នៅភោជនីយដា្ឋន Topaz Restaurant ក្រោមបរិយាកាសយ៉ាងអធិកអធម។

ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ រថយន្តម៉ាក NISSAN TERRA
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ រថយន្តម៉ាក NISSAN TERRA

លោក Dato’ Than Tai Hing អគ្គនាយក ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ប្រចាំប្រទេសឡាវ និង កម្ពុជាបានថ្លែងក្នុងសន្ទរកថារបស់ខ្លួនថា៖ 

«ការរចនារថយន្តថ្មីស្រឡាងម៉ាក NISSAN TERRA នេះ គឺបានគិតគូរលើតម្រូវការបើកបររបស់អតិថិជនក្នុងតំបន់អាស៊ីទាំងមូល។ ដោយសារតែនាពេលបច្ចុប្បន្ន អតិថិជន រំពឹងទុកកាន់តែខ្ពស់ខ្លាំងឡើងពីរថយន្តរបស់យើង ទើបក្រុមហ៊ុន Nissan ត្រូវបង្កើតរថយន្តមួយដែលអាចជាផ្នែកចាំបាច់សម្រាប់ជីវិតរស់នៅរបស់អតិថិជន»។
លោក Dato’ Than Tai Hing អគ្គនាយក ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ

លោក Dato’ Than បានបន្ថែមទៀតថា ៖

«ការរចនារបស់រថយន្តថ្មីស្រឡាងម៉ាក Nissan TERRA ដែលបាននាំចូលសុទ្ធសាធពីប្រទេសថៃ គឺមានសមត្ថភាពខ្ពស់ អាចបើកបរបានគ្រប់កាលទេស និងគួរជាទីទុកចិត្តសម្រាប់ការបើកបររៀងរាល់ថ្ងៃ ហើយអតិថិជនក៏អាចផ្លាស់ប្ដូរពីការបើកបរក្នុងជីវិតរស់នៅប្រចាំថ្ងៃធម្មតាទៅជាការបើកបរសម្រាប់ជីវិតដំណើរកម្សាន្តបានទៀតផង។ តាមរយៈលក្ខណៈពិសេសនេះ យើងជឿជាក់ថារថយន្តថ្មីស្រឡាងម៉ាក Nissan TERRA នេះ នឹងក្លាយជាម៉ូតរថយន្តពេញនិយមបំផុតនៅក្នុងប្រទេសនេះ ដោយសារតែសមត្ថភាពអាចបើកបរទៅកាន់គ្រប់ទីកន្លែងទាំងអស់ប្រកប ដោយភាពងាយស្រួល»។

តាមរយៈការបន្ថែមម៉ូដែលថ្មីៗជាបន្តបន្ទាប់ក្រៅពីរថយន្តថ្មីស្រឡាងម៉ាក NISSAN TERRA នេះ ក្រុមហ៊ុន Nissan បានបំពេញតាមតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺរថយន្ត SUV ដែលមានកៅអីអង្គុយ ៧ហើយចំណែកទីផ្សាររបស់ SUV នៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមរថយន្តលក់ដាច់បំផុតទាំងបីប្រភេទ និងមានកំណើនអ្នកបើកបរខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

រថយន្តដ៏ថ្មីម៉ាក NISSAN TERRA ដែលមានតួជាប្រភេទរថយន្ត SUV គឺបានអភិវឌ្ឍដោយ បំពេញន្ថែមពីលើលក្ខណៈពិសេសរបស់រថយន្ត Nissan SUV ដែលបានរចនាកាលពីជាង ៦០ ឆ្នាំមុន ដែលរួមមានម៉ូដែលលេចធ្លោជាច្រើន ដូចជា រថយន្ត Nissan Patrol រថយន្ត Nissan Safari, រថយន្តNissan Terrrano និង រថយន្ត Nissan Xterra។ 

ការ​បង្ហាញម៉ូតរថយន្តម៉ាក NISSAN TERRAដ៏ថ្មី
ការ​បង្ហាញម៉ូតរថយន្តម៉ាក NISSAN TERRAដ៏ថ្មី

បច្ចេកវិទ្យារក្សាសុវត្ថិភាពរបស់រថយន្តថ្មីស្រឡាងម៉ាក Nissan TERRA មានបន្ថែមប្រព័ន្ធបញ្ជាមួយចំនួនដូចជា៖

- ប្រព័ន្ធជំនួយពេលឡើងចំណោត (HSA) ជួយការពាររថយន្តពីការរអិលថយក្រោយពីរ-បីវិនាទី ដែលផ្ដល់ពេលវេលាគ្រប់គ្រាន់ល្មមសម្រាប់អ្នកប្ដូរជើងពីឈ្នាន់ហ្រ្វាំងមកហ្គ៊ែរវិញ។

- ប្រព័ន្ធជំនួយពេលចុះចំណោត (HDC) ជួយគ្រប់គ្រងល្បឿនពេលចុះចំណោត តាមរយៈការសឺរ៉េល្បឿន និងសម្ពាធហ្វ្រាំងដោយស្វ័យប្រវត្តិ។

- ប្រព័ន្ធហ្វ្រាំងគ្រប់គ្រងការរអិលទប់ដោយកង់ទាំង 4 (ABLS) ដឹងអំពីការវិលកង់ ហើយចាប់ហ្វ្រាំងលើកង់ដែលរអិល ព្រមទាំងបញ្ជូនកំលាំងថាមពលទៅកង់ផ្សេងទៀតដើម្បីជួយហ្វ្រាំងក្នុងពេលធ្វើដំណើរលើផ្លូវលំបាក។

- ប៉ុងក្រោយប្រទាក់ជាប់ដោយអេឡិចត្រូនិក (ELRD) នឹងដំណើរការនៅពេលចុចលើប៊ូតុង ដែលផ្ដល់ចំណុចពិសេសសម្រាប់ការបើកបរលើផ្លូវលំបាក ដោយផ្ដល់ថាមពលទៅកង់ក្រោយទាំងពីរស្មើគ្នា ដើម្បីពង្រឹងការចាប់ហ្វ្រាំង និងបន្តដំណើរឆ្ពោះទៅមុខ។

- ពោងសុវត្ថិភាព SRS ចំនួន 6 (អ្នកបើកបរ និងអ្នកដំណើរខាងមុខ វាំងននរុញទៅចំហៀងជាប់កៅអីខាងមុខទាំងពីរ និងជាប់នឹងដំបូលការពារសម្រាប់ជួរទីពីរ និងទីបី)។

រថយន្តនេះ ក៏មានបំពាក់សិនស័រមើលក្រោយបួនទិសសម្រាប់ការចត កាមេរ៉ាមើលក្រោយ ប្រព័ន្ធការពារចោរលួច សោការពារចោរលួចដែលមានសំឡេងរោទ៍ VSS និងភ្លើងមុខផងដែរ។

លក្ខណៈពិសេសអំពីស្ដង់ដាសុវត្ថិភាពរួមមានដូចជា ប្រព័ន្ធហ្វ្រាំង ABS (ABS) ហ្វ្រាំងបែងចែកកម្លាំងអេឡិកត្រូនិច (EBD) ប្រព័ន្ធជំនួយហ្រ្វាំង (BA) ការគ្រប់គ្រងរថយន្ដបែបឌីណាមិក (VDC) សោរសុវត្ថិភាពការពារកូនក្មេង និងតួរថយន្តដ៏រឹងមាំ (រួមបញ្ចូលទាំងកន្លែងដែលងាយនឹងរងការប៉ះទង្គិច ដែលបានរចនាឡើងជាមួយកាប៊ីនរឹងមាំខ្លាំង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្ដល់ការការពារសម្រាប់លោកអ្នក និងអ្នករួមដំណើរជាមួយលោកអ្នកផងដែរ)។ TERRA គឺជារថយន្តល្អជាងគេដោយសារតែជើងក្រោមរបស់វាមានកម្ពស់ 225 mm ដែលអាចជួយកាត់បន្ថយហានិភ័យនៃការខូចខាតដោយសារផ្លូវគ្រោះ ផ្លូវមិនល្អ និងការបើកបរក្នុងតំបន់លិចទឹកផងដែរ។ 

ការ​បង្ហាញម៉ូតរថយន្តម៉ាក NISSAN TERRAដ៏ថ្មី
ការ​បង្ហាញម៉ូតរថយន្តម៉ាក NISSAN TERRAដ៏ថ្មី

អតិថិជន និងសាធារណជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទស្សនារថយន្តថ្មីសន្លាងម៉ាក Nissan TERRA ប្រភេទ Earth Brown, Lunar Metallic Gray, Flare Metallic Gold, Fiery Red, Galaxy Black, Dark Blue, Brilliant Silver និង Aspen Pearl White ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

អតិថិជនកក់រថយន្តថ្មីទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសចំនួន  ៦៤.៩០០ដុល្លារអាមេរិក

សម្រាប់ព័ត៌មានបន្ថែមអំពីម៉ូដែលរថយន្ត Nissan ទាំងអស់នៅក្នុងប្រទេសកម្ពុជា សូមបើកមើលវេបសាយត៍ www.nissan.com.kh/ ឬសូមតាមដានទំព័រហ្វេសប៊ុករបស់ Nissan កម្ពុជា គឺ fb.com/CambodiaNissan/

ការ​បង្ហាញម៉ូតរថយន្តម៉ាក NISSAN TERRAដ៏ថ្មី
ការ​បង្ហាញម៉ូតរថយន្តម៉ាក NISSAN TERRAដ៏ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]