ភ្នំពេញ៖ ក្រោយបានចាប់ដៃគ្នាចូលរោងភ្ជាប់ពាក្យជាមួយនឹង អនាគតភរិយាដ៏ស្រស់ស្អាតរួចមក ឃើញថាតារាចម្រៀងដ៏មានប្រជាប្រិយភាពលោក នី រតនា តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា នៅលើបណ្តាញសង្គមជានិច្ច រហូតធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនលួចសរសើរដល់ពួកគេគ្រប់គ្នា។

ជាក់ស្តែងកាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតអនាគតភរិយារបស់លោក ដែលក្នុងនោះលោកក៏បានចំណាយពេល ដ៏មានតម្លៃសម្រាប់នាង ទោះបីជាតារាប្រុសរូបនេះមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈយ៉ាងណាក្តី។ ដោយក្នុងនោះលោកបានធ្វើការSurprise និងញុំអាហារជុំគ្នាជាមួយគ្រួសារ យ៉ាងមានសុភមង្គលខ្លាំងបំផុត។

តែអ្វីដែលកាន់តែពិសេសនោះគឺ លោកក៏បានធ្វើការជូនកាដូ ជាទូរស័ព្ទដ៏មានតម្លៃមួយគ្រឿងនៅក្នុងឱកាសថ្ងៃកំណើតរបស់គូដណ្តឹងរូបស្រស់ ធ្វើឲ្យនាងមានអារម្មណ៍រំភើប នៅក្នុងចិត្តជាខ្លាំង នៅពេលដែលឃើញគូដណ្តឹងរបស់ខ្លួនធ្វើឲ្យសប្បាយចិត្តបែបនេះ។

បន្ទាប់ពីទស្សនាវីដេអូនេះរួច អ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលជាគូដណ្តឹងសំណាង បានតារារូបនេះមកថ្នាក់ថ្នមគ្រប់ពេលយ៉ាងដូច្នោះ៕

សូមទស្សនវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា Surprisesគូដណ្តើង
នី រតនា Surprisesគូដណ្តើង
នី រតនា Surprisesគូដណ្តើង
នី រតនា Surprisesគូដណ្តើង
នី រតនា Surprisesគូដណ្តើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា